អាមេរិកឡើងមកឈរលេខ២ ក្រោយឈ្នះមេដាយមាសបន្ថែម៤គ្រឿង ចិនបន្តនាំមុខដដែល

2024/08/02 05:41:08 pm        251

សហរដ្ឋអាមេរិកលោតពីលេខ៧ឡើងមកលេខ២ ក្នុងតារាងជើងឯកអូឡាំពិក ក្រោយ​បញ្ចប់​ថ្ងៃ​ប្រកួត​ទី៦ (០១ សីហា ២០២៤) ឈ្នះមេដាយមាស៤គ្រឿង។ ចំណែកចិន បន្តឈរនៅ​កំពូល​តារាង ក្រោយឈ្នះមេដាយមាសបន្ថែម២គ្រឿង។

អាមេរិកបន្ថែមមេដាយមាសលើប្រភេទកីឡាកាយសម្ព័ន្ធ គុនដាវ ហែលទឹ​ក​វិញ្ញាសា​២០០ម៉ែត្រ​របៀប​ហែលកង្កែប និងកីឡាទូករ៉ូវិញវិញ្ញាសា៤នាក់បុរស។

ក្រុមកីឡាករអាមេរិក​ឈ្នះ​មេដាយមាសក្នុងកីឡាទូករ៉ូវីងដោយប្រើថេរវេលា៥នាទី៤៩វិនាទី០៣។ កីឡាករ​នូវែលសេឡង់ឈ្នះមេដាយប្រាក់ ខណៈដែល​កីឡាករ​មក​ពី​ចក្រភពអង់គ្លេស​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ។

 

កីឡាការិនីSimone Biles នៅតែជាកម្លាំងសំខាន់ក្នុងការស្វែងរកមេដាយមាសឱ្យអាមេរិក ក្រោយ​កីឡាការិនីរូបនេះឈ្នះកីឡាកាយសម្ព័ន្ធ។ ឯមិត្តរួមជាតិរបស់គេLEE Sunisa ឈ្នះមេដាយសំរឹទ្ធ។ កីឡាការិនីប្រេស៊ីល ANDRADE Rebeca មេដាយសំរឹទ្ធ។

អាមេរិកនៅតែបង្ហាញភាពខ្លាំងរបស់ខ្លួនក្នុងប្រភេទកីឡាហែលទឹក ពេលដែលកីឡាការិនី DOUGLASS Kate បញ្ចប់​នៅ​លំដាប់​ទី១​វិញ្ញាសា​ហែល​២០០​ម៉ែត្រ​របៀប​កង្កែប​នារី​ជាមួយ​ពេល​វេលា​២​នាទី១៩វិនាទី២៤។ កីឡាការិនីSMITH Tatjanaមកពី​អាហ្វ្រិក​ខាងត្បូង​បញ្ចប់​នៅ​លំដាប់​ទី២​មេដាយ​ប្រាក់ និងកីឡការិនី SCHOUTEN Tesរបស់ហូឡង់ដណ្តើមបានមេដាយសំរឹទ្ធ។

លើស​ពី​នេះក្នុងប្រភេទកីឡាគុនដាវិញ្ញាសា Foil ជាក្រុមនារី អាមេរិកឈ្នះមេដាយ​មាស​មួយ​គ្រឿង​ទៀត ក្រោយឈ្នះអ៊ីតាលី ៤៥ទល់នឹង៣៩។ ជប៉ុនឈ្នះមេដាយសំរឹទ្ធ បន្ទាប់ពីឈ្នះកាណាដា​ទាំង​ប្រផិត​ប្រផើយ ៣៣ទល់នឹង៣២។

ក្រៅពីបន្ថែមមេដាយ​មាសបួនគ្រឿងដូចបានរៀបរាប់ អាមេរិកនៅឈ្នះមេដាយប្រាក់ពីរគ្រឿង និងសំរឹទ្ធ​មួយគ្រឿងទៀត។ សរុបមេដាយអាមេរិក មាន៣៧គ្រឿង (មាស៩គ្រឿង ប្រាក់​១៥​គ្រឿង និងសំរឹទ្ធ១៣គ្រឿង)។

ចិនឈ្នះ​មេដាយមាសពីគ្រឿងបន្ថែមលើប្រភេទកីឡាបាញ់កាំភ្លើង និងអត្តពលកម្ម។

កីឡាករ LIU Yukun ឈ្នះកីឡាបាញ់កាំភ្លើងវិញ្ញាសាកាំភ្លើងវែង៥០ម៉ែត្របាញ់បីទីតាំង ដោយ​ធ្វើ​បាន​៤៦៣.៦ពិន្ទុ ខណៈកីឡាករអ៊ុយក្រែន KULISH Serhiy ដណ្តើមបានមេដាយប្រាក់ និង​កីឡាករ​ឥណ្ឌា KUSALE Swapnil ឈ្នះមេដាយសំរឹទ្ធ។

កីឡាការិនី YANG Jiayu រកបានមេដាយមាសទី២ឱ្យចិននៅថ្ងៃប្រកួតទី៥ ក្រោយឈ្នះក្នុង​ប្រភេទ​កីឡាអត្តពលកម្មលើវិញ្ញាសាដើរចម្ងាយ២០គីឡូម៉ែត្រនារី ដោយមកដល់ទីព្រ័ត្រ​ក្នុង​ពេល​វេលា ១ម៉ោង២៥នាទី៥៤វិនាទី។ កីឡាការិនីអេស្ប៉ាញPEREZ Mariaឈ្នះមេដាយប្រាក់។ កីឡាការិនី MONTAG Jemima មកពីអូស្ត្រាលីដណ្តើមបានមេដាយសំរឹទ្ធ។

បន្ថែមពីនេះ​ចិននៅដណ្តើមបានមេដាយសំរឹទ្ធ៣គ្រឿងទៀតពីកីឡាយូដូ និងហែលទឺកពីរគ្រឿង។ ចិនពេលនេះជា​បណ្តោះអាសន្នឈរនៅកំពូលតារាងជាមួយមេដាយមាស១១គ្រឿង ប្រាក់៧គ្រឿង និងសំរឹទ្ធ៦គ្រឿង សរុប២៤គ្រឿង។

ថ្ងៃជាមួយគ្នាដែរ ប្រទេសដែលឈ្នះមេដាយមាសផ្សេងទៀតមាន អ៊ីតាលី (២គ្រឿង) អេក្វាទ័រ រ៉ូម៉ានី ហូឡង់ នូវែលសេឡង់ អាសែបៃហ្សង់ ហុងគ្រី និងកាណាដា។

អ៊ីតាលី ឈ្នះមេដាយមាសបន្ទាប់ពីកីឡាការិនី BELLANDI Alice ឈ្នះកីឡាការិនីអ៊ីស្រាអែល LANIR Inbar ក្នុងពិន្ទុ១១ទល់នឹង០ លើប្រភេទកីឡាយូដូវិញ្ញាសាប្រយុទ្ធនារីក្រោម៧៨គីឡូក្រាម។ កីឡាការិនីព័រទុយហ្កាល់ និងកីឡាការិនីចិនដណ្តើមបានមេដាយសំរឹទ្ធក្រោយឈ្នះគូប្រកួតរៀងៗខ្លួន។

អ៊ីតាលីនៅនៅធ្វើបានល្អបន្ថែមទៀតក្នុងប្រភេទកីឡាទូកកានូ ពេលដែលកីឡាករ de GENNARO Giovanniឈ្នះមេដាយមាស។ កីឡាករម្ចាស់ផ្ទះបារាំងCASTRYCK Titouanឈ្នះមេដាយប្រាក់ ឯកីឡាករECHANIZ Pau មកពីអេស្ប៉ាញឈ្នះមេដាយសំរឹទ្ធ។

កីឡាករ PINTADO Brian Daniel ដណ្តើមបានមេដាយមាសឱ្យប្រទេសអេក្វាទ័ររបស់ខ្លួន ក្រោយឈ្នះការប្រកួតកីឡាអត្តពលកម្មវិញ្ញាសាដើរ២០គីឡូម៉ែត្របុរស ក្នុងពេលវេលា១ម៉ោង១៨នាទី៥៥វិនាទី។

កីឡាករ BONFIM Caio របស់ប្រេស៊ីល ឈ្នះមេដាយប្រាក់ និងកីឡាករ MARTIN Alvaro ឈ្នះមេដាយសំរឹទ្ធ។

សូមបញ្ជាក់ថា PINTADO Brian Daniel កាលពីអូឡាំពិក២០១៦នៅប្រេស៊ីល បញ្ចប់នៅលេខ៣៧ និងអូឡាំពិក២០២០តូក្យូ បញ្ចប់នៅចំណាត់លេខ១២។

ចំណែកម្ចាស់ផ្ទះបារាំង និងជប៉ុន មិនមានឈ្នះមេដាយមាសបន្ថែមទេ តែឈ្នះមេដាយប្រាក់ និងសំរឹទ្ធ ហើយធ្លាក់មកឈរនៅលេខ៣ និងលេខ៤រៀងគ្នា។

មកដល់ពេលនេះមាន៥០ប្រទេសដែលឈ្នះមេដាយទាំងបីកម្រិត មាស ប្រាក់ និងសំរឹទ្ធ។ ប្រទេសអាស៊ានមិនទាន់មានប្រទេសណាមួយឈ្នះមេដាយនៅឡើយ។

ថ្ងៃទីប្រកួតទី៦ (០២ សីហា ២០២៤)នេះ កីឡាដែលត្រូវឈានដល់ដណ្តើមមេដាយមាសមាន បាញ់កាំភ្លើង លោតទឹក ទូករ៉ូវីង វាយកូនបាល់ កាយសម្ព័ន្ធ វាយសី ទូកក្តោង បាញ់ធ្នូ យូដូ គុនដាវ ហែលទឹក អត្តពលកម្ម និងកីឡាកង់បង្ហោះBMX Racing៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm