សិស្សវិទ្យាល័យជាស៊ីមសាមគ្គី ហាត់សមបទចម្រៀងត្រៀមថ្ងៃបើកការដ្ឋាន​ព្រែកជីកហ្វូនណនតេជោ

2024/08/02 07:14:20 pm        297

សិស្សសិក្សានៅវិទ្យាល័យជាស៊ីមសាមគ្គី រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បាន​ចំណាយ​​ពេលរៀងរាល់ថ្ងៃ ហ្វឹកហាត់ច្រៀងបទចម្រៀង ដើម្បីអបអរសាទរ​ពិធីបើក​ការដ្ឋាន​ព្រែក​ជីក​ហ្វូណនតេជោ។ បទចម្រៀងដែលពួកគេកំពុងហ្វឹកហាត់ គឺបទចម្រៀង ព្រែក​ជីក​ហ្វូណន​តេជោ និងបទចម្រៀង ជយោ! ថ្ងៃបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ។

តាមបណ្ដាសាលារៀន បច្ចុប្បន្នកំពុងរៀបចំសកម្មភាពនានា ដើម្បីចូលរួមអបអរសាទរ ថ្ងៃ​បើក​ការដ្ឋាន​ព្រែកជីកហ្វូណនតេជោ ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤។ សម្រាប់ វិទ្យាល័យជា​ស៊ីម​សាមគ្គី ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ កំពុងផ្តោតលើការហាត់សមបទចម្រៀង ដើម្បីច្រៀ​ង​អបអរ​សាទរ ថ្ងៃបើកការដ្ឋានសាងសង់។ នេះជាការលើកឡើងរបស់ លោក ផាន់ ណិល ជា​នាយក​សាលា។

លោកនាយកសាលាលើកឡើងថា សម្រាប់ថ្ងៃទី ៥ ខាងមុខ សិស្សនៅវិទ្យាល័យជាស៊ីមសាមគ្គី នឹង​ចូលរួមច្រៀងបទចម្រៀងចំនួនពីរបទ ដើម្បីអបអរសាទរ ថ្ងៃបើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេជោ។​ បទចម្រៀងទី ១គឺព្រែកជីកហ្វូណនតេជោ និងបទចម្រៀងទី ២គឺបទ ជយោ!ថ្ងៃ​បើកការដ្ឋាន​ស្ថាប​នាព្រែកជីកហ្វូណនតេជោ។

ក្រោយបញ្ចប់ការហាត់សម នៅព្រឹកថ្ងៃទី ២ ខែសីហា នេះ សិស្សម្នាក់ៗបង្ហាញនូវស្នាមញញឹម។ ស្នាម​ញញឹម ពោពេញដោយការពេញចិត្ត និងការសាទរ​ចំពោះ​គម្រោង​ព្រែក​ជីកហ្វូន​ណន​តេជោ។ ពួកគេលើកឡើងដែរថា ថ្ងៃបើកការដ្ឋានសាងសង់ ថ្ងៃទី ៥ ខែសីហា ពួកគេនឹង​មក​ជួបជុំ​គ្នា​នៅ​សាលារៀន ចូលរួមជាសាក្សី និងចូលរួមច្រៀងបទចម្រៀងដែលខំប្រឹងហាត់សម ដើម្បី​អបអរ​សាទរ សម្រាប់ជាតិទាំងមូល។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប ដោយ​មានទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប។ ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និង​ជម្រៅ ៥,៤ម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ នេះមានសន្ទះផ្លូវនាវាចរណ៍មាន ៣កន្លែង ស្ពាន ១១​កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ព្រែកជីកហ្វូណន នឹង​ក្លាយ​ជា​ប្រព័ន្ធ​ដឹក​ជញ្ជូនថ្មី ដ៏សំខាន់ សម្រាប់កម្ពុជា ក្នុងការដឹកជញ្ជូនទំនិញចេញ ចូល រវាងកម្ពុជា និង​ប្រទេសដទៃ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        138
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm