ប្រទេសវៀតណាម និងហ្វីលីពីន នឹងធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង

2024/08/02 07:16:07 pm        122

ទីក្រុងហាណូយបាននិយាយថា នាវាឆ្មាំឆ្នេរល្បាតឆ្នេរប្រទេសវៀតណាម កំពុងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន សម្រាប់ការធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នា ជាការផ្លាស់ប្តូរលើកដំបូងរវាងប្រទេសដែលមានជម្លោះជាមួយទីក្រុងប៉េកាំង ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។

ទីក្រុងប៉េកាំង បានអះអាងសិទ្ធស្ទើរតែទាំងស្រុងនៅសមុទ្រចិនខាងត្បូង ប៉ុន្តែប្រទេសហ្វីលីពីន វៀតណាម និងប្រទេសមួយចំនួនទៀត បានអះអាងសិទ្ធ កោះ កូនកោះ ថ្មប៉ប្រះទឹក និងច្រាំងថ្មចោទជាច្រើន នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីខែមករា របស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ប្រទេសទាំងពីរ បានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការការពារឆ្នេរ នៅសមុទ្រចិនខាងត្បូង និង ដោះស្រាយឧបទ្ទវហេតុនៅសមុទ្រដោយសន្តិវិធី។

ក្រសួងការពារជាតិវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នាវា CSB 8002 ទម្ងន់២.៤០០តោន បានចាកចេញពីដែនទឹកប្រទេសវៀតណាម កាលពីថ្ងៃពុធ ទី៣១ ខែកក្កដា សម្រាប់ការធ្វើដំណើរដែលមាន «សារៈសំខាន់ខាងនយោបាយយ៉ាងជ្រាលជ្រៅ»។

ដំណើរទស្សនកិច្ចនេះ គឺជាឱកាសសម្រាប់កងកម្លាំងឆ្មាំល្បាតឆ្នេររបស់ប្រទេសទាំងពីរដើម្បី ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងធ្វើឲ្យប្រសើរសមត្ថភាពអនុវត្តច្បាប់នៅសមុទ្រ ដែលរួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព ក្នុងតំបន់សមុទ្រ និងក្នុងតំបន់ពាក់ព័ន្ធ។

សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសទាំងពីរ នឹងធ្វើសមយុទ្ធរួមគ្នាលើការស្វែងរក និងជួយសង្គ្រោះ ការការពារអគ្គិភ័យ និងការប្រយុទ្ធគ្នានៅសមុទ្រ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        56
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        86
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm