CAMSOC ជូនដំណឹង​ពី​ការ​ធ្វើ​បណ្ណ​ចាក់​វ៉ាក់សាំង​ជូន​កីឡាករ​-​កីឡា​ការិនី​អាយុ ១២-១៧​ឆ្នាំ​

2021/09/06 07:55:21 pm        143

​ស៊ី​ហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ និង​អ្នកពាក់ព័ន្ធ ក្រោយ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ក្រុម​ជម្រើសជាតិ​ថ្នាល​អាយុ​ពី ១២​ឆ្នាំដល់ ១៧​ឆ្នាំកាលពី​ថ្មីៗ ត្រូវ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​បញ្ជូនទៅ​លេខាធិការដ្ឋាន CAMSOC ដើម្បី​បានរៀបចំ​ធ្វើ​បណ្ណ​ចាក់​វ៉ាក់សាំង​ជូន​ដល់​កីឡាករ​-​កីឡាការិនី។​

​យោងតាម​ការបញ្ជាក់រ​បស់​មន្ដ្រី​គណៈកម្មាធិការ​ជាតិ CAMSOC បាន​ឲ្យ​ដឹងថា កីឡាករ​-​កីឡាការិនី​អាយុ​ពី ១២-១៧​ឆ្នាំ និង​អ្នកពាក់ព័ន្ធ ក្រោយ​ចាក់​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ រួចរាល់​កាលពី​ថ្មីៗ ត្រូវបញ្ជូន​ច្បាប់​ចម្លង​បណ្ណ​ចាក់​វ៉ាក់សាំង​ចំនួន ២​សន្លឹក និង​រូប ៤x៦ មួយ​សន្លឹកទៅ​លេខាធិការដ្ឋាន CAMSOC ដើម្បី​ក្រុមការងារ​រៀបចំ​ធ្វើ​បណ្ណ​ចាក់​វ៉ាក់សាំង​ជូន។ ប៉ុន្ដែ​ក្នុងករណី​មិនទាន់​ទទួលបាន​បណ្ណ ឬ​ខុស​ព័ត៌មាន​ណាមួយត្រូវ​ទំនាក់ទំនង​ទៅ​លេខាធិការដ្ឋាន CAMSOC ខណៈ​កាលបរិច្ឆេទ​នឹងត្រូវ​ផុតកំណត់​នៅ​ថ្ងៃទី​០៧ ខែកញ្ញា​នេះ។​

​គួរ​ដឹងថា ក្រោយ​ទទួលបាន​ភ្លើង​ខៀវ​ពី​រាជរដ្ឋាភិបាល ក្នុង​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​អាយុ​ពី ១២-១៧​ឆ្នាំ គណៈកម្មាធិការ​ជាតិ CAMSOC បាន​សហការ​ជាមួយ​ក្រុមការងារ​វ៉ាក់សាំងនៃ​ក្រសួងការពារជាតិ រៀបចំ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​ក្រុម​ជម្រើសជាតិ​ថ្នាល​អាយុ​ពី ១២-១៧​ឆ្នាំដែល​ទើប​បញ្ចប់​ការចាក់​ដូ​ស​ទី​២ កាលពី​ចុងខែ​សីហា​កន្លងទៅ ដើម្បី​បង្កើន​ភាពស៊ាំ និង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ពិសេស​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ត្រៀម​ប្រមូលផ្ដុំ​ហ្វឹកហាត់​ក្នុងស្រុក និង​ក្រៅ​ស្រុកដើម្បី​សម្រួច​សមត្ថភាព ​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​នាពេលខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm