អ៊ីស្រាអែល បានសម្លាប់អ្នកសារព័ត៌មាន Al Jazeera ដោយចោទថាជាសមាជិកក្រុមហាម៉ាស

2024/08/02 08:20:38 pm        133

យោធាអ៊ីស្រាអែល បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) ថា ខ្លួនបានសម្លាប់អ្នកសារព័ត៌មានរបស់ស្ថាប័ន អាល់-ចាហ្ស៊ីរ៉ា (Al-Jazeera) ឈ្មោះ អ៊ីស្មេល អាល់-ហ្គូល (Ismail Al-Ghoul) នៅក្នុងការវាយប្រហារតាមអាកាសនៅតំបន់ហ្កាហ្សា ដោយនិយាយថាលោកគឺជាបណ្ដាញប្រតិបត្តិការរបស់ក្រុមហាម៉ាស ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល។

សារព័ត៌មាន Al-Jazeera បានច្រានចោលនូវអ្វីដែលខ្លួនបាននិយាយថាជា «ការចោទប្រកាន់គ្មានមូលដ្ឋាន» និងជាការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការសម្លាប់អ្នកសារព័ត៌មានដោយចេតនា។

ប្រព័ន្ធផ្សព្វផ្សាយកាតាមួយនេះ បាននិយាយកាលពីថ្ងៃពុធថា លោក Al-Ghoul និងអ្នកថតរូប លោក រ៉ាមី អែលរីហ្វី (Ramy El Rify) ទាំងពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងហ្កាហ្សា ខណៈពេលដែលកំពុងបំពេញភារកិច្ចយកព័ត៌មាននៅជិតលំនៅឋានរបស់លោក អ៊ីស្មេល ហានិយេ (Ismail Haniyeh) ប្រធានក្រុមហាម៉ាស ដែលត្រូវបានសម្លាប់នៅអ៊ីរ៉ង់ នៅថ្ងៃដដែលនោះ។

យោធាអ៊ីស្រាអែលបាននិយាយថា លោក Al-Ghoul គឺជាសមាជិកនៃអង្គភាពសម្រាំង នូកបា (Nukhba) ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ហើយបានណែនាំប្រតិបត្តិកររបស់ហាម៉ាសអំពីរបៀបថតប្រតិបត្តិការ ហើយនិយាយថាលោកបានចូលរួមក្នុងការថតសកម្មភាព និងផ្សព្វផ្សាយការវាយប្រហារលើកងទ័ពអ៊ីស្រាអែល។ ប៉ុន្តែ Al-Jazeera បាននិយាយថា លោក Al-Ghoul បានធ្វើការឱ្យបណ្តាញព័ត៌មាននេះតាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក ហើយអាជីពតែមួយគត់របស់លោកគឺជាអ្នកសារព័ត៌មាន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        81
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        70
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm