រដ្ឋមន្ត្រីក្រសួងការងារ ស្នើឱ្យកិច្ចពិភាក្សាសិក្ខាសាលាថ្នាក់ជាតិ​ស្តីពីការងារ​សមរម្យឈរលើភាព​ប្រាកដនិយមជាក់ស្តែង និងអាចអនុវត្តបាន

2024/08/02 10:45:26 pm        580

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២ ខែ​សីហា ឆ្នាំ២០២៤នេះ បានស្នើឱ្យអង្គសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ​ជជែក​ពិភាក្សា​អំពី​ការងារ​សមរម្យ​នៅ​កម្ពុជាដោយឈរលើភាពប្រាកដនិយម ជាក់ស្តែង និងអាចអនុវត្តបាន ក្នុង​គោល​បំណង​ធានានូវភាពរីកចម្រើន និងសុខដុមនីយកម្មក្នុងវិស័យដោយពិតប្រាកដ។

 

ការស្នើបែបនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានធ្វើជាអធិបតី​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ត្រីភាគី​ថ្នាក់ជាតិស្ដីពីការអនុវត្ត “កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» ដែលធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពី ភាគី​ពាក់ព័ន្ធ ដូចជាអង្គការអន្តរជាតិខាងការងារ(ILO) តំណាងសហជីព និងតំណាង​និយោជក​ជាដើម​។

 សូមបញ្ជាក់ថា សិក្ខាសាលានេះ គឺជាលើកទី៦ ហើយ​ដែល​កម្ពុជា​បាន​បង្កើត​ឱ្យ​មាន​សិក្ខាសាលា​ត្រីភាគី​ថ្នាក់​ជាតិអំពីការងារសមរម្យប្រចាំឆ្នាំនៅកម្ពុជា។ បើតាមឯកឧត្តមរដ្ឋមន្ត្រី អង្គសិក្ខាសាលា​នឹង​បើក​ការជជែកពិភាក្សា និងផ្តល់ធាតុចូលដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស កត្តា​នៃ​សេដ្ឋកិច្ច និងទំនាក់ទំនងវិជ្ជាជីវៈ។

 

ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការកំណត់​ជា​សូចនាករ​ក្នុង​ការ​អនុវត្ត​លើ​សសរស្តម្ភ​ទាំងនេះ គឺគួរតែមានភាពប្រាកដនិយមជាក់ស្តែង និងការអាចអនុវត្ត​បាន​ដើម្បី​ធានា​បាន​ជា​ប្រយោជន៍យ៉ាងពិតប្រាកដដល់គ្រប់ភាគីក្នុងវិស័យ ក៏ដូចជាសង្គមជាតិកម្ពុជាទាំងមូល។

 ចំពោះការកសាងមូលធនមនុស្ស ឯកឧត្តមរដ្ឋមន្ត្រីបាន​គូស​បញ្ជាក់​ពី​ភាព​ចាំបាច់​នៃ​ពេល​វេលា​ដែល​ត្រូវ​ការបណ្តុះបណ្តាល ហ្វឹកហ្វឺនជាបន្តបន្ទាប់ដល់កម្មករនិយោជិតឱ្យមាន​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ និងសមត្ថភាពនៃការយល់ដឹងផ្នែកផ្លូវច្បាប់ និងទំនៀមទម្លាប់ និងកត្តា​ប្រយោជន៍​រួមដើម្បីភាពប្រសើរឡើងបន្ថែមទៀតក្នុងវិស័យ។

 

ដោយឡែកកត្តាសេដ្ឋកិច្ចវិញ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដែរ ឱ្យអង្គសិក្ខាសាលាគួរផ្តោត និង​វាយតម្លៃលើកត្តានៃការពង្រឹងផលិតភាព និងការប្រកួតប្រជែងទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់សហជីព និងអង្គការវិជ្ជាជីវៈ ជួយផ្សព្វផ្សាយ និង​បន្តផ្សព្វផ្សាយអំពីកម្មវិធីថ្នាក់ជាតិស្តីពីការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈដោយឥតគិតថ្លៃ និងការផ្តល់ការថែទាំសុខភាពដល់បុគ្គលស្វ័យនិយោជន៍ និង​អ្នក​ក្នុង​បន្ទុក ប.ស.ស. តាមរយៈរបបភាគទានស្ម័គ្រចិត្តដើម្បីកាត់បន្ថយការចំណាយ និងការ​ធានា​បាន​នូវ​សុខ​ភាពល្អពេញលេញ។

 សម្រាប់ចំណុចទំនាក់ទំនងវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពរីកចម្រើនក្នុង​សង្គម​កម្ពុជា​រយៈ​ពេល១០​ឆ្នាំ​ចុង​ក្រោយ​ដែល​ធ្វើ​ឱ្យ​បរិយាកាស​នៃ​ការវិនិយោគក៏ដូច​ជា​ភាព​សុខដុមនីយកម្ម​ក្នុងរោងចក្រក៏កាន់តែប្រសើរឡើងគួរឱ្យកត់សម្គាល់ បើទោះបី​ជាក​ម្ពុជា​នៅ​សល់​បញ្ហា​តិចតួចក៏ដោយ។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យគ្រប់តួអង្គ​ក្នុង​ទំនាក់​ទំនង​វិជ្ជាជីវៈ​ជា​ពិសេសតំណាងសហជីពត្រូវបង្កើនសមត្ថភាព និងត្រូវយល់ដឹងពីតួនាទី​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់ចៀសវាងការប្រតិបត្តិហួស​តួនាទី​ ដើម្បី​ក្លាយជាភាគី​ដែល​មាន​ភាព​ជា​តំណាង​សម្រាប់​កិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ។ បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈដែលជាអាណាព្យាបាលក្នុងវិស័យការងារ ឯកឧត្តម បានស្នើ និង​អំពាវនាវ​កុំ​ឱ្យមានការរើសអើងសហជីពនៅកម្ពុជាដែលបង្ហាញឱ្យឃើញពីភាពបែកបាក់ក្នុងសង្គមជាតិ។

 ទោះបីជាបែបណាក៏ដោយ ឯកឧត្តម ហេង សួរ បានបន្ថែមថា ភាពជោគជ័យ​ពិតប្រាកដ​នៃ​ការ​អនុវត្ត​កម្ម​វិធីការងារសមរម្យនៅកម្ពុជា គឺជាការព្រមទទួល​យក​ដោយ​ភាព​ឈ្នះៗ​របស់​គ្រប់​ភាគី​ទាំង​កម្មករ​និយោជិត និយោជក និងរាជរដ្ឋាភិបាលដែលជាអាណាព្យាបាលដោយ​ឈរ​លើ​កត្តា​នៃ​ភាពប្រាកដ​និយម ជាក់ស្តែង និងអនុវត្តបានដើម្បីភាពរីកចម្រើន វិបុលភាពឥតឈប់​ឈរសម្រាប់​កម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        151
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់

2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm
​ការផ្ទុះបានអង្រួនទីក្រុង Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហាររបស់អាមេរិក
2026/07/24 08:04:42 pm
​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២
2026/07/24 08:04:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm