
សម្រាប់លើកដំបូងហើយ ចាប់តាំងពីក្រុមព្យាករណ៍ឧតុនិយម កត់ត្រាភ្លៀងធ្លាក់នៅក្នុងប្រទេសឈីលី កាលពីឆ្នាំ ១៩៥០ ដែលតំបន់ទីក្រុងរណប Santiago របស់ប្រទេសឈីលី គ្មានភ្លៀងធ្លាក់ អំឡុងខែកក្កដា ។
លោក Raul Cordero គឺជាអ្នកជំនាញអាកាសធាតុនៅសាកលវិទ្យាល័យក្រុង Santiago បាននិយាយថា តាមធម្មតានៅក្នុងខែកក្កដា តំបន់ទីក្រុងរណប Santiago មានភ្លៀងធ្លាក់យ៉ាងហោចណាស់កម្ពស់ ៥០មីលីម៉ែត្រដែរ ។
លោក Cordero បន្តថា មូលហេតុដែលបណ្តាលឲ្យលែងមានភ្លៀងធ្លាក់អំឡុងខែកក្កដាបែបនេះ អាចបណ្តាលមកពីបាតុភូតធម្មជាតិ ឡា នីញ៉ា និងបញ្ហាបម្រែបម្រួលអាកាសធាតុ ។

ទីក្រុង Santiago មិនមែនជាតំបន់មួយដែលគ្មានភ្លៀងធ្លាក់នោះទេ ។ ស្ថានីយ៍ឧតុនិយមនៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងត្បូងប្រទេសឈីលី បានបង្ហាញកម្រិតទឹកភ្លៀងទាបផងដែរ ។
សូមបញ្ជាក់ថា ប្រទេសឈីលី បានទទួលរងរគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ក្នុងរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ហើយស្របពេលដែលភ្លៀងធ្លាក់ខ្លាំងនៅក្នុងខែមិថុនា បានស្រោចស្រង់បឹងមួយចំនួនដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនោះ អាកាសធាតុស្ងួតនៅខែកក្កដា គឺជាសញ្ញាមួយបង្ហាញថា ស្ថានភាពក្តៅស្ងួតជាងមុន ទំនងជានៅមាន ៕