ផ្លូវជនបទក្រាលកៅស៊ូ DBST ជាច្រើនខ្សែក្នុងខេត្តសៀមរាប ត្រូវបានថែទាំសម្រាប់ប្រើប្រាស់យូរអង្វែង

2024/08/02 11:18:31 pm        136

សៀមរាប ៖ ផ្លូវជនបទចំនួន ១៤ ខែ្ស ក្រាលកៅស៊ូ DBST នៅតាមបណ្តាឃុំ និងស្រុកជាច្រើន ក្នុងខេត្តសៀមរាប ត្រូវបានក្រសួងអភិវឌ្ឍន៍ ជនបទ កំពុងបន្តយកចិត្តទុកដាក់លើការថែទាំជាប្រចាំ ដើម្បីថែរក្សាបណ្តាញផ្លូវទាំងនោះឲ្យបានល្អ សម្រាប់ការប្រើប្រាស់យូរអង្វែង។

​ទាក់ទិនហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ ពិតជាមានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរ កម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទនិងទីប្រជុំជន ក្នុងនោះការស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការវិនិយោគដ៍ចាំបាច់ ដើម្បីសម្រួលដល់គមនាគមន៍គ្រប់ទិសទី និងជាចំណែក ដ៏សំខាន់ផងដែរក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ទាក់ទងផ្លូវជនបទនេះ, ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃប្រគល់ (ដំណាក់កាលទី១) លើការថែទាំជាប្រចាំ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១៤ខ្សែ ប្រវែងជាង ២០៧គីឡូម៉ែត្រ នៅក្នុងស្រុកចំនួន ៧ ក្នុងខេត្តសៀមរាប នៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៤ នេះថា ជុំវិញបញ្ហាផ្លូវជនបទនេះ ក្រសួងបាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការស្ថាបនាផ្លូវជនបទ ដោយគិតគូរពីភាពធន់ នឹងការប្រែប្រួលអាកាសធាតុរួមមាន៖ ផ្លូវដីស ផ្លូវល្បាយក្រួស និងផ្លូវកៅស៊ូពីរជាន់ ឬក្រាលបេតុងជាដើម ជាក់ស្តែងផ្លូវជាច្រើនខ្សែ ខាងលើនេះ ក្រសួងកំពុងអនុវត្តន៍លើការថែទាំជាប្រចាំ ដើម្បីថែរក្សាបណ្តាញផ្លូវទាំងនោះឲ្យបានល្អ សម្រាប់ការប្រើប្រាស់យូរអង្វែង។

ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តម បានស្នើដល់អ្នកថែទាំ ត្រូវអនុវត្តឲ្យបានជាប្រចាំ ដើម្បីថែរក្សាគុណភាពផ្លូវទាំងនេះឲ្យបានល្អ ព្រោះផ្លូវគឺជាបណ្តញយ៉ាងដ៏សំខាន់ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូន ក៏ដូចជាការធ្វើដំណើររបស់ភ្ញៀវទេសចរ ខណៈខេត្តមួយនេះ ក្នុងមួយឆ្នាំៗបានស្រូបភ្ញៀវទេសចរណ៍ជាច្រើន ជាពិសេសការផ្តល់អត្ថប្រយោជន៍ សម្រាប់ការរកស៊ីទទួលទាន ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាដើម។

នៅក្នុងការត្រួតពិនិត្យផ្លូវខាងលើនេះដែរ, ឯកឧត្តម សាន វិសាល និងគណៈកម្មាធិការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយ អាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនរូប ដោយក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធាសភា និងសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ។ ក្នុងនោះផងដែរ ឯកឧត្តម ក៏សូមឲ្យប្រជាពលរដ្ឋចូលរួមអបអរសាទរនូវសមិទ្ធផលថ្មី ដែលជាប្រវត្តិសាស្រ្ត ព្រែកជីកហ្វូណន តេជោ ដែលនឹងចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃទី ៥ ខាងមុខនេះ បន្ទាប់ពីសំណោះសំណាលរួច ឯកឧត្តម បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ ផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        134
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm