ថៃ រៀបចំកម្មវិធិពិព័រណ៍ពាណិជ្ជកម្មរយៈពេល៣ថ្ងៃនៅកម្ពុជា ដើម្បីជំរុញទំនាក់ទំនងផ្នែកសេដ្ឋកិច្ច

2024/08/02 11:21:40 pm        84

ភ្នំពេញ ៖ ស្ថានទូតថៃប្រចាំកម្ពុជា បានរៀបចំកម្មវិធីពិព័រណ៌ International Mega Fair ដើម្បីជំរុញនូវទំនាក់ទំនងសេដ្ឋកិច្ច រវាងកម្ពុជានិងថៃ ដោយរំពឹងថា នឹងជួយគាំទ្រសហគ្រិនរវាងប្រទេសទាំងពីរ ឲ្យឈានទៅដល់ការសម្រេចគោលដៅបង្កើនទំហំពាណិជ្ជកម្មចំនួន ១៥ពាន់លានដុល្លារអាម៉េរិក។

​កម្មវិធី International Mega Fairនេះ រៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែសីហា ឆ្នាំ២០២៤ ដែលបែងចែក ជាកម្មវិធីតូចៗចំនួន ៣ផ្នែក រួមមាន៖ ១.Cambodia Architect & Decor 2024, ២. Cambodia FoodPlus Expo 2024 និង៣.Cambodia Health and Beauty Expo 2024 នៅអគារមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរទស្សនៈ ចំណេះដឹងនិងបទពិសោធន៍ រវាងរដ្ឋនិងឯកជនថៃនិងកម្ពុជា ក្នុងវិស័យទេសចរណ៍ សុខភាព ធ្វើយ៉ាងណាអាចតភ្ជាប់វិស័យវេជ្ជសាស្ត្រ និងសុខភាពរវាងគ្នាទៅវិញទៅមកបាន ដែលជាប្រយោជន៍ រវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជាការស្វែងរកនូវវិធីសាស្ត្ររួមគ្នា តាមគោលនយោបាយ Two Kingdoms, One Destination ដែលអគ្គនាយកដ្ឋានជំរុញសេវាថែទាំសុខភាព ក្រសួងសុខភាពសាធារណៈថៃ អជ្ញាធរទេសចរណ៍ថៃ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍សុខភាពឈានមុខគេនៅកម្ពុជា។

ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានផ្តោតសំខាន់លើការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរនៅក្នុងការរីកចម្រើនទៅព្រមៗគ្នា នឹងបានបញ្ជាក់អំពីតួនាទីរបស់វិស័យឯកជនថៃក្នុងភាពជាដៃគូរធុរកិច្ចដែលប្រកបដោយចីរភាពជាមួយប្រជាជនខ្មែរ ដោយក្នុងពេលបច្ចុប្បន្ននេះ ថៃជាប្រទេសដៃគូរពាណិជ្ជកម្ម និងវិនិយោគលំដាប់កំពូលៗរបស់កម្ពុជា និងជំរុញឲ្យអ្នកធុរកិច្ចថៃបង្កើតនូវភាពជាដៃគូរជាមួយអ្នកធុរកិច្ច និងប្រជាជនខ្មែរឲ្យបានគង់វង្ស ដើម្បីបង្កើនទំហំវិនិយោគ រវាងគ្នាទៅវិញទៅមកឲ្យកាន់តែប្រសើរឡើងថែមទៀត និងដើម្បីជាផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាជនទាំងពីរ ជាពិសេសការផ្តល់ការងារដល់ប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនឡើង។ 

ក្នុងឱកាសចូលរួមតាំងបង្ហាញក្នុងកម្មវិធីនេះ លោកស្រី សុផាកាន យ៉តឆុន អគ្គនាយកនៃក្រសួងទេសចរណ៍ថៃឡង់ដ៍ និងលោកវេជ្ជបណ្ឌិត វុទ្ធិឆ័យ ប៉េនថង អគ្គនាយកមន្ទីរពេទ្យ Kapcheong មកពីប្រទេសថៃ បានលើកឡើងថា នេះជាលើកទី១ ដែលបានចូលរួមតាំងបង្ហាញនៅក្នុងប្រទេសកម្ពុជា ហើយរំពឹងថា នឹងអាចបង្កើតនូវភាពជាដៃគូរក្នុងវិស័យធុរកិច្ចប្រកបដោយចីរភាព និងជំរុញការរីកចម្រើនក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនព្រមៗគ្នា ជាពិសេសខាងផ្នែកសុខភាព និងទេសចរណ៍។

នៅក្នុងស្តង់ពិព័រណ៍ថៃ មានដូចជាការតាំងបង្ហាញផ្សព្វផ្សាយ និងផ្តល់ព័ត៌មានទាក់ទិនជាមួយនិងវិស័យទេសចរណ៍សុខភាពនៅខេត្តភូមិភាគឥសានខាងត្បូងរបស់ប្រទេសថៃ មានដូចជាខេត្តសុរិន្ទ និងស៊ីសាកេតដែលជាខេត្តមានព្រំដែនគោកជាប់ប្រទេសកម្ពុជា។ ក្រៅពីនេះដែរ នៅមានការបើកឱកាសនៅក្នុងការទំនាក់ទំនងជាមួយទីភ្នាក់ងារតំណាងពីខេត្តផ្សេងៗរបស់ប្រទេសថៃ មន្ទីរផ្តល់សេវាសុខភាព និងមណ្ឌលសុខភាព ដើម្បីបង្កើនឱកាសនៅក្នុងការបង្កើតនូវបណ្ដាញតំណាងទេសចរណ៍រវាងថៃ និងកម្ពុជា៕

អត្ថបទ ឈិត បូរ៉ារី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm