យោងតាមព័ត៌មានដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន ដើម្បីរក្សារបបជ្វីហ្វឲ្យ មានសុវត្ថិភាព ជនជាតិអាមេរិក កំពុងព្យាយាមដោយមានជំនួយពីអ្នកការទូតអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូលទីក្រុងតេអេរ៉ង់ កុំឲ្យឆ្លើយតបនឹងសកម្មភាពនេះ និងដើម្បីផ្តល់នូវសុវត្ថិភាពសម្រាប់សកម្មភាពភេរវកម្មនេះរបស់របបនេះ។
កាសែត Financial Times បានរាយការណ៍ថា កិច្ចពិភាក្សា គឺផ្តោតលើការបញ្ចុះបញ្ចូលទីក្រុងតេអេរ៉ង់ មិនឲ្យឆ្លើយតប ឬចាត់វិធានការជានិមិត្តរូប។
សារព័ត៌មាន Wall Street Journal ក៏បានសរសេរថា ទីក្រុងវ៉ាស៊ីនតោន បានផ្ញើសារទៅកាន់ក្រុមហេសបូឡា និងអ៊ីរ៉ង់ តាមរយៈអ្នកសម្របសម្រួល ដើម្បីទប់ស្កាត់ភាពតានតឹង មិនឲ្យកើនឡើងបន្ថែមទៀត។
ចំណែកសារព័ត៌មាន Al Jazeera ក៏បានបញ្ជាក់ផងដែរថា អ្នកការទូតមកពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងចរចាជាមួយសមភាគីក្នុងតំបន់របស់ពួកគេ ដើម្បីការពារកុំឲ្យវិបត្តិនេះរីករាលដាលបន្ថែមទៀត។ Al Jazeera បានសរសេរថា កិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប គឺផ្តោតលើប្រទេសអ៊ីរ៉ង់ ដែលមេដឹកនាំរបស់ពួកគេ បានប្តេជ្ញាថានឹង«សងសឹកយ៉ាងធ្ងន់ធ្ងរ»លើអ៊ីស្រាអែល។
ការសម្របសម្រួលពិសេសនេះ គឺដើម្បីទប់ស្កាត់ចំណាត់ការស្របច្បាប់និងតាមផ្លូវច្បាប់របស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ក្នុងស្ថានភាពដែលរដ្ឋាភិបាលលោកខាងលិច បានរក្សាភាពស្ងៀមស្ងាត់ប្រឆាំងនឹងឧក្រិដ្ឋកម្ម ដដែលៗនៃរបបជ្វីហ្វ ហើយជួនកាលបានបដិសេធមិនថ្កោលទោសចំពោះសកម្មភាពភេរវកម្មជាក់ស្តែងនោះទេ។