ប្រេសិតពិសេស UNនិយាយថា ជិតពាក់កណ្តាលនៃអ្នកស្លាប់ក្នុងតំបន់ហ្កាហ្សា ពុំត្រូវបានកំណត់អត្តសញ្ញាណនោះទេ

2024/08/03 12:18:44 am        47


យោងតាមការលើកឡើងរបស់លោក Andrea De Domenico គឺជាប្រធានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌(OCHA)នៅតំបន់កាន់កាប់ប៉ាឡេស្ទីន និយាយថា ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បានបញ្ជាក់អត្តសញ្ញាណសាកសពមនុស្ស ២ម៉ឺននាក់ ក្នុងចំណោមជនប៉ាឡេស្ទីន ៣៩.០០០នាក់ប៉ុណ្ណោះ ដែលត្រូវបានសម្លាប់ នៅតំបន់ហ្កាហ្សា ។

លោក De Domenico និយាយថា ការផ្តល់ព័ត៌មាននេះប្រហែលជាការផ្តល់ព័ត៌មានចុងក្រោយរបស់លោកពីទីក្រុងហ៊្សេរុយសាឡឹម ក្រោយពេលក្រុមអាជ្ញាធរអ៊ីស្រាអែល សម្រេចចិត្តមិនផ្តល់ទិដ្ឋាការឡើងវិញដល់រូបលោក ។

ប្រេសិតពិសេសរបស់ UNរូបនេះ និយាយថា គ្មានហេតុផលផ្លូវការនោះទេ ត្រូវបានផ្តល់សម្រាប់ការសម្រេចចិត្តបែបនេះ ប៉ុន្តែការធ្វើសេចក្តីរាយការណ៍របស់ OCHA ស្តីពីសង្រ្គាមនៅតំបន់ហ្កាហ្សា ស្ថិតនៅក្នុងចំណោមបញ្ហាដែលពួកគេមានគោលដៅលើ ។

បន្ថែមពីលើស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរក្នុងតំបន់ហ្កាហ្សា លោក De Domenico និយាយថា ជំងឺស្វិតដៃជើង ត្រូវបានរកឃើញនៅក្នុងសំណាកទឹកស្អុយ បង្ខំឲ្យអង្គការសុខភាពពិភពលោក(WHO) រៀបផែនការសម្រាប់ហានិភ័យនៃការរីករាលដាលឆ្លងជំងឺមួយនេះ ។

ក្រសួងសុខាភិបាលបាននិយាយថា ប៉ុន្មានឆ្នាំបន្ទាប់ពីជំងឺស្វិតដៃជើងត្រូវបានលុបបំបាត់នៅប៉ាឡេស្ទីន មេរោគនេះត្រូវបានរកឃើញម្តងទៀតនៅក្នុងទឹកសំណល់នៅទីក្រុង Khan Younis ភាគខាងត្បូងហ្កាហ្សា និងផ្នែកកណ្តាលនៃតំបន់នេះ ដែលបង្កការគំរាមកំហែងដល់សុខភាពដល់អ្នករស់នៅក្នុងតំបន់ហ្កាហ្សា និងប្រទេសជិតខាង ។

កាលពីពេលថ្មីៗនេះ WHO បានរាយការណ៍ថាអ្នកស្រាវជ្រាវរបស់ខ្លួនបានរកឃើញមេរោគជំងឺស្វិតដៃជើង នៅក្នុងសំណាកទឹកស្អុយចំនួន ៦ទីតាំង ដែលប្រមូលបាននៅក្រុង Khan Younis និងកន្លែងផ្សេងទៀតនៅតំបន់ហ្កាហ្សាស្ទ្រីប ហើយពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពមួយនេះ ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm