ករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យកូវីដ-១៩ របស់កូរ៉េខាងត្បូង កើនឡើង ៥ដង រយៈពេល ៣សប្តាហ៍

2024/08/03 03:07:01 am        64


ទិន្នន័យរបស់រដ្ឋាភិបាល នៅថ្ងៃសុក្រ (ទី២ ខែសីហា) នេះ បានបង្ហាញថា ចំនួនអ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យថា មានជំងឺកូវីដ-១៩ បានកើនឡើង ៥ដង ក្នុងរយៈពេល ៣សប្តាហ៍ ដល់ចុងខែកក្កដា។

យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ បានឲ្យដឹងថា ចំនួនអ្នកជំងឺក្នុងមន្ទីរពេទ្យដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺកូវីដ-១៩ ក្នុងសប្តាហ៍ទី៤ នៃខែកក្កដា បានកើនឡើងដល់ ៤៦៥នាក់ ពោលគឺមានកម្រិតជាង ៥ដងពីសប្តាហ៍ដំបូងនៃខែនេះ ដែលមានចំនួន ៩១នាក់។

ជាមួយគ្នានេះ ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល ៤សប្តាហ៍ដំបូងនៃខែកក្កដា អ្នកជំងឺ ៩២៩នាក់ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារមានការឆ្លងយ៉ាងខ្លាំងនូវជំងឺដែលប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្សនេះ។

មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែសីហា) បាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្ដើមការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ឡើងវិញ សម្រាប់អ្នកដែលមានវ័យចាប់ពី ៦៥ឆ្នាំឡើងទៅ ក្នុងខែតុលា។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានប្ដូរស្ថានភាពប្រទេសពីជំងឺរាតត្បាតទៅជាជំងឺឆ្លងធម្មតា នៅក្នុងខែឧសភា ឆ្នាំ២០២៣ ដោយបានលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅក្នុងកន្លែងភាគច្រើន បន្ទាប់ពីមានដាក់រដ្ឋក្នុងគ្រាអាសន្នអស់រយៈពេលជាង ៣ឆ្នាំ។

គួរជ្រាបដែរថា ជំងឺកូវីដ-១៩ បានឆក់យកជីវិតមនុស្ស ៣៥.៩៣៤នាក់ នៅក្នុងប្រទេសនេះ គិតចាប់ពីខែមករា ឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២៣ ខណៈដែលមនុស្សជាង ៣៤,៥លាននាក់ បានឆ្លងជំងឺនេះ ក្នុងអំឡុងពេលដូចគ្នា នៅក្នុងប្រទេសដែលមានប្រជាជនប្រហែល ៥១លាននាក់នេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        54
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        53
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm