បន្ទាយមានជ័យ អ្នកឆ្លងកូវីដ១៩កើនជិត២ម៉ឺននាក់ ខណៈវីរុសដែលតាមានជាង ៥០០ករណី

2021/09/06 09:40:06 pm        563

បន្ទាយមានជ័យ ៖ ដោយគិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យ បានកត់ត្រាចំនួននៃអ្នកវិជ្ជមានកូវីដ១៩ ក្នុងតួលេខខ្ពស់ រហូតដល់ជិត ២ម៉ឺនករណី ខណៈខេត្តមួយនេះ ក៏បានរកឃើញអ្នកឆ្លងវីរុសប្រភេទបំប្លែងថ្មីដែលតា (Delta) ចំនួនជាង ៥០០ករណីផងដែរ ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅខេត្តបន្ទាយមានជ័យ មានករណីស្ត្រីមានផ្ទៃពោះ ហើយបានឆ្លងជំងឺកូវីដ១៩ ដោយត្រូវធ្វើការ​វះកាត់ចំនួន៧ករណី ហើយមានអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលតាមផ្ទះចំនួន៧៧នាក់ ។

លោក បានបន្តថា ដោយចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្រាប់​ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩ ០៧០ ក្នុងនោះភាគច្រើនអ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងពលករត្រឡប់មកពីប្រទេសថៃ បានព្យាបាលជា​សះស្បើយ ចំនួន១៤ ៤២៣នាក់ ស្លាប់ចំនួន១៤៧នាក់ ហើយក៏មានបុគ្គលិកសុខាភិបាល​ចំនួន ៣២នាក់ បានឆ្លងជំងឺនេះផងដែរ ។

បើយោងសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលកាល ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា នៅកម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា ចំនួន២ ៦៤៧ករណី ក្នុងនោះខេត្តបន្ទាយមានជ័យ បានរកឃើញ ៥២៦ករណី ឈរនៅលេខរៀងទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានរកឃើញរហូតដល់ចំនួន ៩១៤ករណី ។

ក្នុងកិច្ចប្រជុំដើម្បីពង្រឹងការងាររបស់ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមាន​ប្រសាសន៍​ថា ជំងឺកូវីដ១៩ នៅតែបន្តឆ្លងរាលដាល តាមសហគមន៍នៅក្នុងខេត្ត និងនៅទីប្រជុំជន​ផ្សារផ្សេងៗគួរឲ្យព្រួយបារម្ភ ដូចនេះ សូមមន្ត្រីសុខាភិបាល ត្រូវបន្តខិតខំប្រឹងប្រែងបម្រើលើ​ការ​ព្យាបាលអ្នកជំងឺនេះឲ្យបានល្អ និងគោរពតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកាន់តែខ្លាំងថែមទៀត ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូពេទ្យទាំងអស់ និងដៃគូនានា ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ក្នុងការគ្រប់គ្រង​ព្យាបាលអ្នកជំងឺទូទៅ ពិសេសព្យាបាលអ្នកជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមខ្លាំង ៕

អត្ថបទ ៖ សុខរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm