វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់វ័យក្មេងកាណាដា Leylah Fernandez បានបន្តទំរង់លេងអស្ចារ្យរបស់ខ្លួននៅព្រឹត្តិការណ៍ Grand Slam, US Open ឆ្នាំនេះក្រោយយកឈ្នះអតីតជើងឯកកាលពីឆ្នាំ២០១៦ Angelique Kerber ដើម្បីឡើងវគ្គ ៨នាក់ចុងក្រោយ US Open។

ក្នុងឱកាសអបអរខួបកំណើតឈានចូលវ័យ ១៩ឆ្នាំរបស់ខ្លួន Leylah Fernandez ទើបតែបានយកឈ្នះកីឡាការិនី Naomi Osaka មុនពេលយកឈ្នះ Angelique Kerber ដោយលទ្ធផល ៤-៦, ៧-៦(៧-៥) និង ៦-២។ ជុំបន្ត Fernandez នឹងត្រូវជួបជាមួយកីឡាការិនីលំដាប់លេខ៥ Elina Svitolina។ ចំណែកការប្រកួតផ្នែកបុរស កីឡាករយុវជនវ័យក្មេងម្នាក់ទៀតសញ្ជាតិអេស្ប៉ាញ Carlos Alcaraz ក៏មិនខុសពី Fernandez ដែរបន្ទាប់ពីវាយបកយកឈ្នះកីឡាករអាល្លឺម៉ង់ Peter Gojowczyk ដើម្បីឡើងវគ្គ ៨នាក់ចុងក្រោយ US Open នេះ។
កីឡាករវ័យ ១៨ឆ្នាំ Carlos Alcaraz ត្រូវបាន Gojoqczyk នាំមុខមុន ២-១ សិត ៥-៧, ៦-១ និង ៥-៧ មុនពេលដែលយកឈ្នះ ២សិតផ្ទួន ៦-២ និង ៦-០។ ជ័យជំនះរបស់ Alcaraz នេះបានធ្វើឱ្យគេក្លាយជាកីឡាករវ័យក្មេងបំផុតដែលឈានឡើងវគ្គ ៨នាក់ចុងក្រោយ US Open៕
អត្ថបទ៖នាង សុភាវុធ