ក្រុមមន្ត្រីឥណ្ឌា កាលពីថ្ងៃសុក្រ (ទី២ ខែសីហា) បានរាយការណ៍ប្រាប់ថា មានមនុស្សយ៉ាងហោចណាស់ ៦នាក់ ស្លាប់ និង ៤៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន នៅក្នុងរដ្ឋ Himachal Pradesh បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបានបង្កជាទឹកជំនន់យ៉ាងគំហុកភ្លាមៗ និងបំណាក់ដី ដែលបំផ្លិចបំផ្លាញតំបន់ Kullu យ៉ាងធ្ងន់ធ្ងរ។
ចំណែកនៅរដ្ឋ Uttarakhand ប្រតិបត្តិការជួយសង្គ្រោះ បានជួបនឹងការលំបាក ដោយត្រូវប្រឈមជាមួយក្ខខណ្ឌអាកាសធាតុមិនល្អ ខណៈដែលក្រុមជួយសង្គ្រោះ បាន និងកំពុងធ្វើការយ៉ាងសស្រាក់ស្រាំ ដើម្បីជួយសង្គ្រោះអ្នកធ្វើធម្មយាត្រាដែលជាប់នៅតាមបណ្តោយផ្លូវ Kedarnath។
អ្នកជំនាញអាកាសធាតុលើកឡើងថា ការមានភ្លៀងធ្លាក់ខ្លាំងដ៏អាក្រក់ទាំងនេះ និងការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងររបស់ភ្លៀងទាំងនោះ ដែលសង្កេតឃើញកើនឡើងខ្លាំងទៅៗ នៅទូទាំងតំបន់ អាចនឹងមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារបម្រែបម្រួលអាកាសធាតុ៕