លោក Trump ព្រមព្រៀងជាមួយ Fox News ដើម្បីជជែកដេញដោលជាមួយលោកស្រី Harris នៅថ្ងៃទី៤ ខែកញ្ញា

2024/08/03 09:50:01 pm        138

លោក Donald Trump ដែលជាបេក្ខជនតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ បានយល់ព្រមជាមួយនឹងការស្នើពីប្រព័ន្ធផ្សព្វផ្សាយ Fox News ដែលចង់រៀបចំការជជែកដេញដោលជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris របស់គណបក្សប្រជាធិបតេយ្យ នៅថ្ងៃទី៤ ខែកញ្ញា ដោយការព្រមព្រៀងនេះ ត្រូវបានលោកបង្ហោះនៅលើបណ្ដាញសង្គម Truth Social កាលពីល្ងាចថ្ងៃសុក្រ (ទី២ ខែសីហា)។

ដោយសំដៅទៅលើប្រធានាធិបតី លោក Joe Biden ដែលបានបញ្ចប់ការប៉ុនប៉ងស្វែងរកការជាប់ឆ្នោតឡើងវិញ បន្ទាប់ពីបានឡើងជជែកដេញដោលជាមួយខ្លួននោះ លោក Trump បាននិយាយថា៖ «លក្ខន្តិកនានា នឹងដូចទៅនឹងលក្ខន្តិកនៃការជជែកដេញដោលរបស់ខ្ញុំជាមួយ Sleepy Joe (លោក Joe ដែលងងុយដេក) ដែលត្រូវបានគណបក្សរបស់លោកធ្វើទង្វើដាក់យ៉ាងហួសហេតុ នៅចំពោះមុខទស្សនិកជនពេញឆាក»។

ការបង្ហោះនោះត្រូវបានលុបចេញ ២-៣នាទី មុននឹងត្រូវបានបង្ហោះឡើងវិញ ដោយលោក Trump បានលុបសំណើរបស់លោក ដើម្បីឲ្យមានការជួបជុំ នៅសាលាក្រុង «ធំ» សម្រាប់កាលបរិច្ឆេទដូចគ្នានោះ ប្រសិនបើលោកស្រី Harris «មិនព្រម ឬមិនអាចទៅជជែកដេញដោលគ្នាបាន»។ កាលពីខែមុន លោកស្រី Harris បានឆ្លើយតបថា លោកស្រី «ត្រៀមរួចហើយ» បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ Fox News បានស្នើឲ្យមានការជជែកដេញដោលប្រធានាធិបតី រវាងបេក្ខជនទាំង២ នៅថ្ងៃទី១៧ ខែកញ្ញា។

គួរបញ្ជាក់ថា នៅមុននេះ បន្ទាប់ពីលោក Biden បានដកខ្លួនចេញពីការប្រកួតប្រជែង កាលពីថ្ងៃទី២១ ខែកក្កដា ហើយបានគាំទ្រលោកស្រី Harris ឲ្យបន្តយុទ្ធនាការ លោក Trump បាននិយាយថា លោកនឹងមិនជជែកដេញដោលជាមួយលោកស្រីទេ ព្រោះលោកស្រីមិនទាន់ក្លាយជាបេក្ខជនផ្លូវការ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        80
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm