រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញបើកសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល»

2024/08/03 10:43:23 pm        377

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល» " Advanced Cardiovascular Management in Digital Transformation" ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង នាយកមន្ទីរពេទ្យជាតិ នាយកមជ្ឈមណ្ឌលជាតិ និងគណៈគ្រូពេទ្យកម្ពុជា រួមទាំងដៃគូ, ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ។

សន្និសីទនេះរៀបចំឡើង ក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍គ្នារវាងសហភាតរៈគ្រូពេទ្យឯកទេសបេះដូងកម្ពុជាយើងនិងសហភាតរៈគ្រូពេទ្យ ឯកទេសបេះដូងអន្តរជាតិដើម្បីចែករំលែកនិងដកស្រង់នូវបទពិសោធន៍រវាងគ្នានឹងគ្នាស្តីអំពីការ អភិវឌ្ឍន៍ថ្មីៗ និង នវានុវត្តន៍នៃការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជម្ងឺបេះដូង-សរសៃឈាមនៅលើសកលលោក ក្នុងគោលបំណងលើកកំពស់សមត្ថភាពនិងចំណេះដឹង ចំណេះធ្វើរបស់វេជ្ជបណ្ឌិតខ្មែរ យើងដើម្បីធានាអោយបាននូវប្រសិទ្ធិភាពនៃការព្យាបាលនិងថែទាំសុខភាពជូនប្រជាពលរដ្ឋរបស់យើងអោយបានល្អប្រសើរ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរៀបចំឱ្យមានសន្និសីទនេះឡើង ដើម្បីជាឱកាសអនុញ្ញាតឱ្យគ្រូពេទ្យបេះដូងកម្ពុជា និងគ្រូពេទ្យបេះដូងអន្តរជាតិ ធ្វើការផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នា និងចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងបន្ថែមសមត្ថភាពរបស់គ្រូពេទ្យកម្ពុជាយើង ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព បច្ចេកទេស និងមធ្យោបាយផ្សេងៗ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ ក្នុងការព្យាបាលជំងឺ និងថែទាំសុខភាពជូនប្រជាពលរដ្ឋយើង។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ ជូនដល់អង្គសន្និសីទ ជាពិសេសក្រុមគ្រូពេទ្យ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន ដូចខាងក្រោម៖

- សូមយកចិត្តទុកដាក់ខ្ពស់លើជំងឺស្ទះសរសៃឈាមបេះដូង វិធីបង្ការជាពិសេស

- លើកទឹកចិត្តធ្វើយ៉ាងណា គឺត្រូវដើរឱ្យទាន់បច្ចេកវិទ្យាព្យាបាល ដោយត្រូវសហការគ្នា ក្នុងការស្រាវជ្រាវ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រសិទ្ធិភាពព្យាបាល បង្ការ និងការពារ

- ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបាននូវសារអប់រំសុខភាពទូលាយ ឱ្យមានរស់នៅសុខភាពល្អ ដូចជាការហូបចុកសុខុមាលភាព

- សូមយកចិត្តទុកដាក់ក្នុងការផ្តល់ការថែទាំសុខភាពប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលដូចជា ជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ដោយប្រើប្រាស់ ប.ស.ស ឬ មូលនិធិសមធម៌

- លើកទឹកចិត្តឱ្យអ្នកវិជ្ជាជីវៈសុខាភិបាលទាំងអស់ រួមនិងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នាយកដ្ឋានការពារសុខភាព និងដៃគូ ពង្រឹងការការពារ និងព្យាបាលជំងឺបេះដូងនិងសរសៃឈាម។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមគ្រូពេទ្យបេះដូងកម្ពុជា និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងការរៀបចំសន្និសីទនេះឡើង ហើយសម្រេចបានលទ្ធផលគួរឱ្យពេញចិត្ត និងជាទីមោទនៈ។ សូមអំពាវនាវផងដែរ ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមគ្រូពេទ្យបេះដូងកម្ពុជា សូមបន្តរួមចំណែក ផ្តល់កិច្ចសហការ និងគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍ ការកែទម្រង់ និងការបណ្តុះបណ្តាលលើវិស័យសុខាភិបាល៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm