រថយន្តទំនើបមួយគ្រឿង ត្រូវដើមឈើនៅមាត់ស្ទឹងកណ្ដាលក្រុងសៀមរាប រលំ​សង្កត់​បណ្ដាល​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ

2021/09/06 10:08:18 pm        1.0 K

សៀមរាប ៖ រថយន្ដសេរីទំនើបមួយគ្រឿងម៉ាកម៉ាកCHEVRO LET ត្រូវបានដើមឈើមួយដើមនៅមាត់ស្ទឹងរលំសង្កត់ពីលើ បណ្ដាលឱ្យងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈដែលរថយន្ដនោះ ចតក្រោមដើមឈើមានអាយុកាលច្រើនឆ្នាំ ត្រូវខ្យល់បក់ និងភ្លៀងផ្គរ។ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១០និង២០នាទី នាព្រឹកថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០២១នេះ ស្ថិតនៅមាត់ស្ទឹងសៀមរាប ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តម៉ាកCHEVRO LET ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ 3258 បានបើកមកចតឈប់នៅនឹងចិញ្ចើមផ្លូវរួច បានចុះពីរថយន្តទាំងពីរនាក់ ចូលទៅពិសារកាហ្វេក្នុងហាង ដែលមាន យីហោប្រោន ស្ថិតនៅខាងកើតស្ទឹងសៀមរាប ។

បើតាមនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងហេតុការណ៍ រលំដើមឈើសង្កត់លើរថយន្តនេះ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់​ដល់​ម្ចាស់​រថយន្ត​នោះទេ ព្រោះម្ចាស់បានចូលទៅពិសារកាហ្វេនៅក្បែនោះ ។

សមត្ថកិច្ច បន្ដថា ម្ចាស់រថយន្ត រងគ្រោះ ​ដែលមានឈ្មោះ លឹម ឃាង អាយុ៧១ឆ្នាំ រស់ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានបញ្ជាក់ប្រាប់ថា ពួកគាត់មានគ្នាពីរនាក់ បានបើករថយន្ត មកពិសារកាហ្វេ នៅក្នុងហាងយីហោ ប្រោន នៅខាងកើតស្ទឹងសៀមរាប ហើយបានចតរថយន្ត​ទុកចោលនៅចំណុចកើតហេតុខាងលើ ក្នុងពេលមេឃកំពុងភ្លៀង ហើយនៅពេលមេឃរាំងភ្លៀង ក៏បាននាំគ្នាចេញមកវិញ មិនទាន់ដល់រថយន្តផង ក៏ដើមឈើ រលំសង្កត់មកលើរថយន្តរបស់​គាត់តែម្ដង ប៉ុន្ដែណាងល្អ ពួកគាត់មិនមានគ្រោះថ្នាក់នោះទេ ព្រោះដើរមិនទាន់បានចូលទៅ​ក្នុង​រថយន្តនោះឡើយ។

ក្រោយកើតហេតុ កម្លាំងនគរបាលការិយាល័យជំនាញ បានសហការជាមួយអាជ្ញាធរ ក្រុង/ខេត្ត និង អាជ្ញាធរ​ជាតិអប្សរា ដើម្បីកាត់ដើមឈើ យករថយន្តនោះចេញ ប្រគល់ជូនម្ចាស់ យកទៅធ្វើការ​ជួសជុល​ដោយខ្លួនឯងវិញ ។

សូបញ្ជាក់ផងដែរថា ទីតាំងកើតហេតុនេះ ក៏ជាការដ្ឋានធ្វើផ្លូវ ក្នុងគម្រោងផ្លូវទាំង៣៨ខ្សែរបស់ខេត្ត ដែលបានកំពុង ដំណើរការមិនទាន់រួចរាល់ ៕

អត្ថបទ ៖ ឈិត សាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm