[UPDATE] នគរបាល៖ យ៉ាងហោចណាស់ជនស៊ីវិល ៣២នាក់ ស្លាប់ក្នុងការវាយប្រហារ នៅឆ្នេរសមុទ្រសូម៉ាលី

2024/08/04 12:42:32 am        161

នគរបាលបានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៣២នាក់ បានបាត់បង់ជីវិត និង ៦៣នាក់ បានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកនៅលើឆ្នេរដ៏ពេញនិយមមួយ ក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃសុក្រ (ទី២ ខែសីហា) ជាការវាយប្រហារមួយដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋសូម៉ាលីដាក់ការទទួលខុសត្រូវទៅលើក្រុមសកម្មប្រយុទ្ធអ៊ីស្លាម al Shabaab។

នេះគឺជាការវាយប្រហារដែលបានបណ្ដាលឲ្យមានស្លាប់ច្រើនបំផុត នៅក្នុងប្រទេសតំបន់ស្នែងអាហ្វ្រិក (Horn of Africa) គិតចាប់តាំងពីមានការបំផ្ទុះរថយន្តភ្លោះ នៅជិតផ្លូវប្រសព្វរបស់ផ្សារដ៏មមាញឹកមួយ កាលពីខែតុលា ឆ្នាំ២០២២ ដែលហេតុការណ៍នាពេលនោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០នាក់ និងរបួស ៣០០នាក់ផ្សេងទៀត។

ភ្លាមៗនេះ មិនទាន់មានការអះអាងទទួលខុសត្រូវនៅឡើយទេពីក្រុម al Shabaab ដែលមានទំនាក់ទំនងនឹងក្រុមអាល់កៃដា និងដែលធ្លាប់បានអះអាងការវាយប្រហារស្រដៀងគ្នា កាលពីមុន ក្នុងនោះរួមទាំងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកក្នុងរថយន្តឆ្នាំ២០២២ ផងដែរ។

អ្នកនាំពាក្យនគរបាល Abdifatah Aden បានផ្តល់ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បំផ្ទុះនេះ កាលពីល្ងាចថ្ងៃសុក្រ នៅភោជនីយដ្ឋានឆ្នេរមួយ។ ក្រៅពីការស្លាប់របស់ជនស៊ីវិល លោក Aden បាននិយាយថា អ្នកវាយប្រហារម្នាក់ បានបំផ្ទុះខ្លួនឯង ខណៈ ៣នាក់ផ្សេងទៀត ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ។ ចំណែកអ្នកវាយប្រហារម្នាក់ទៀត ត្រូវបានចាប់ខ្លួនទាំងរស់ ខណៈទាហានម្នាក់ត្រូវបានសម្លាប់ ក្នុងពេលមានការវាយប្រហារនោះ។

ដោយឡែក ទីភ្នាក់ងារព័ត៌មានរដ្ឋ SONNA បានរាយការណ៍នៅមុននេះថា អ្នកវាយប្រហាររបស់ក្រុម al Shabaab ៥នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ ខណៈអ្នកទី៦ បានបំផ្ទុះខ្លួនឯង នៅពេលធ្វើការវាយប្រហារ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        10
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm