ជប៉ុន៖ សកម្មភាពចុងក្រោយនៃការពន្យារពេលព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ និងកីឡាជនពិការបានកើតមានឡើងកាលពីថ្ងៃអាទិត្យ រយៈពេលជិត ៨ឆ្នាំគិតមកដល់ពេលនេះ បន្ទាប់ពីរាជធានីរបស់ប្រទេសជប៉ុនត្រូវបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ។

ការប្រកួតកីឡាអូឡាំពិកជនពិការបានបញ្ចប់រយៈពេល ១៣ថ្ងៃនៅក្នុងពិធីមួយដែលមានពណ៌ចម្រុះ នៅឯពហុកីឡដ្ឋានជាតិគ្រប់គ្រងដោយរាជទាយាទ Akishino ដែលជាព្រះអនុជរបស់ព្រះចៅអធិរាជ Naruhito។ ព្រឹត្តិការណ៍អូឡាំពិកបានបញ្ចប់ជិតមួយខែមកហើយ។ ទាំងនេះគឺជាព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក និងកីឡាជនពិការដែលមិនធ្លាប់មានពីមុន ត្រូវបានពន្យារពេលមួយឆ្នាំដោយសារការឆ្លងរាលដាលវីរុសកូរ៉ូណា។ មិនមានអ្នកគាំទ្រត្រូវបានអនុញ្ញាតឲ្យចូលក្នុងអំឡុងពេលព្រឹត្តិការណ៍អូឡាំពិកទេ លើកលែងតែពីរបីពាន់នាក់នៅកន្លែងឆ្ងាយៗពីបរិវេណការប្រកួតទីក្រុងតូក្យូ ហើយមានតែសិស្សសាលាពីរបីពាន់នាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងកន្លែងការប្រកួតកីឡាជនពិការខ្លះ។

ពិធីបិទបញ្ចប់នេះមានចំណងជើងថា “សាមគ្គីភាពដ៏យូរអង្វែង” និងមានការចូលរួមទាំងតារាសម្ដែងដែលមានកាយសម្បទាមាំមួន និងជនពិការដទៃទៀត។ ប្រធានបទនេះត្រូវបានក្រុមអ្នករៀបចំកម្មវិធីហៅថាជា “ពិភពបំផុសគំនិតដោយកីឡាជនពិការ ដែលជាកន្លែងដែលមានភាពខុសប្លែកគ្នា”៕
អត្ថបទ៖ សុខមាន