កិច្ចប្រជុំវឌ្ឍនភាពការងារយុវជន កាកបាទក្រហមកម្ពុជា និងទិសដៅការងារបន្ដ

2024/08/04 01:20:21 am        118


នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ យុវជនកាកបាទក្រហមកម្ពុជា និងទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រីទីស្នាក់ការកណ្តាល សាកលវិទ្យាធិការ ប្រធានកិត្តិយសក្លឹបយុវជន ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន២៥ ក្នុងរាជធានីភ្នំពេញ សរុបចំនួន ១៣១នាក់។



ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានមកជួបជុំជាលើកទី១ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការពង្រឹង និងពង្រីក កម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះលោកជំទាវបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ជូនចំពោះសមាជិកសមាជិកានៃអង្គប្រជុំទាំងមូល និងបានគូសបញ្ជាក់ពីភាពជាគំរូរបស់ យុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែមានមុខជានិច្ចក្នុងសកម្មភាពមនុស្សធម៌ នៅតាមគ្រឹះស្ថានសិក្សា និងក្នុងកិច្ចការងារសង្គមជាតិជាច្រើន។ 



ក្នុងឱកាសនោះដែរលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានអាននូវរបាយកាណ៍សង្ខេប ជូនចំពោះអង្គប្រជុំស្តីពី វឌ្ឍនភាពការងារយុវជន៧ខែដើមឆ្នាំ២០២៤ និងទិសដៅការងារបន្ត ដោយបានរំលេចឱ្យឃើញនូវការសម្រេចបាន ដោយគិតមកដល់ថ្ងៃទី៣០ ខែកក្កដា កម្លាំងយុវជនកាកបាទក្រហមកម្ពុជាថ្មី បានកើនដល់ជាង៣ម៉ឺននាក់ នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន២៥ ក្នុងរាជធានីភ្នំពេញ និងគ្រឹះស្ថានមធ្យមសិក្សាចំនួន៦០៣ នៅទូទាំងប្រទេស។ យុវជនទាំងនោះសុទ្ធតែបានទទួលការបណ្តុះបណ្តាលវគ្គមូលដ្ឋាន និងវិជ្ជាសង្គ្រោះបឋម មានសកម្មភាពដ៏រស់រវើក ក្នុងការងារមនុស្សធម៌ និងការងារសង្គម មានការយល់ដឹងពីគោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងទទួលបានការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងក្នុងទំនាក់ទំនងសហប្រតិបត្តិការជាតិ និងអន្តរជាតិ។



បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរួច លោកជំទាវបណ្ឌិត ប្រធានអង្គប្រជុំបានគូសបញ្ជាក់ថា វឌ្ឍនភាពការងារទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ឆន្ទៈនៃការលះបង់កម្លាំងកាយចិត្ត ពេលវេលាប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ប្រធានគណៈកម្មាធិការសាខាទាំង ២៥រាជធានី-ខេត្ត ក៏ដូចជាឯកឧត្តម លោកជំទាវ សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ដែលជាប្រធានកិត្តិយសក្លឹប ក្នុងការខិតខំប្រឹងប្រែង ឆ្លើយតបបានយ៉ាងសក្តិសម ទៅនឹងការយកចិត្តទុកដាក់ ផ្តល់សារៈសំខាន់ ទៅលើកម្លាំងយុវជន ដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេង និងជាគម្រូដល់យុវជនដទៃទៀត។ 


ការពិភាក្សាបញ្ចេញមតិយោបល់ និងមានសំណូមពរមួយចំនួនពីសំណាក់អង្គប្រជុំ ជាពិសេសឯកឧត្តម លោកជំទាវ សាកលវិទ្យាធិការរួចមក និងលើកទិសដៅការងារបន្ត លោកជំទាវបណ្ឌិត ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់អង្គប្រជុំ៖     ទី១ពិនិត្យពីកម្លាំងយុវជន នៅក្នុងការងាររយៈពេល៧ខែ ដើមឆ្នាំ២០២៤ ដែលបានអនុវត្តនៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំង ២៥នៅក្នុងរាជធានីភ្នំពេញ, ទី២គឺចែករំលែកនូវបទពិសោធន៍ក្នុងការលើកកម្ពស់ និងការចូលរួមរបស់យុវជន នៅក្នុងសកម្ម ភាពមនុស្សធម៌ និងវិធីសាស្រ្តនៃការដោះស្រាយបញ្ហាប្រឈមនានា ក្នុងដំណើរការពង្រឹង និងកសាងកម្លាំងយុវជនថ្មី នៅតាមគ្រឹះស្ថានឧត្តមសិក្សា, និងទី៣ពិនិត្យសម្រេចរួមគ្នា ក្នុងការងារអទ្ធិភាពដែលត្រូវអនុវត្តបន្ត។ ដើម្បីអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងការពង្រឹងតួនាទីស្នូលរបស់យុវជន ដើម្បីសម្រេចបានសមិទ្ធផលធំធេងជាបន្តបន្ទាប់ក្នុងបុព្វហេតុមនុស្សធម៌ដ៏ធំមួយនេះ៕


អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        163
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm