យុទ្ធនាការដាំស្តារដើមឈើ៥ម៉ឺនដើម នៅផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ ក្នុងជំហានទី១ បានចាប់ផ្តើមហើយ

2024/08/04 06:14:16 pm        455

ពោធិ៍សាត់៖ យុទ្ធនាការដាំស្តារព្រៃឈើឡើងវិញ នៅផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ បានចាប់ផ្តើមហើយ ដោយក្នុងដំណាក់ការទី១ ដើមឈើចម្រុះចំនួន៥ម៉ឺនដើម នឹងត្រូវដាំលើផ្ទៃដី៤៥ហិកតា មាន១៤ប្រភេទរួមមាន បេង ផ្ដៀក ខ្លឹមចន្ទន៍ ស្ដៅ នាងនួន ធ្នង់ គ្រញូង ត្រយឹង ឈើទាល ត្របែកព្រៃ ពពេល កកោះ អង្កាញ់ និងរំដួល ដោយប្រើនឹងត្រូវប្រើរយៈពេលក្នុងការដាំចំនួន៣១ថ្ងៃ ។

ពិធីបើកយុទ្ធនាការដាំស្តារដើមឈើនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែសីហាឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធាន​ក្រុមការងារអន្តរក្រសួងដោះស្រាយតំបន់អន្ទង់អាំងភ្នំ១៥០០ឱ្យទៅជាតំបន់បៃតង និងដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ម៉ៅ ស៊ីផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និង តំណាងក្រុមហ៊ុនរុករករ៉ែមាស រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) របស់ប្រទេសអូស្ត្រាលី រួមនិងមន្ត្រីរាជការ កងម្លាំង សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋសរុបចំនួន១១០០នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ មានប្រសាសន៍លើកឡើងថា យុទ្ធនាការដាំដើមឈើនេះ គឺក្រសួងរ៉ែនិងថាមពល សហការជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ជាពីសេសគឺទទួលបានកិច្ចសហការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ ពីក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) របស់ប្រទេសអូស្ត្រាលី ។

ឯកឧត្តម កែវ រតនៈ មានប្រសាសន៍បន្តថា កាលពីអំឡុងខែមីនាឆ្នាំ២០២៤ កន្លងមក សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់​និងចង្អុលណែនាំពាក់ព័ន្ធនឹងកិច្ចការងារអភិរក្សសម្បត្តិធនធានធម្មជាតិ ត្រង់ចំណុចតំបន់ផ្លូវ​អន្ទង់អាំងភ្នំ១៥០០ ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតនាករដ្ឋមន្ត្រី ប្រសិទ្ធនាមថា (ផ្លូវបុប្ផាលាក់ខ្លួន) ដោយបានចាត់តាំងឱ្យរូបលោក ដឹកនាំក្រុមការងារអន្តរក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ក្នុងការដោះស្រាយនិងរៀបចំតំបន់(បុប្ផាលាក់ខ្លួន) ឱ្យក្លាយជាកន្លែង​អភិរក្សតំបន់បៃតង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍មកគយគន់ទស្សនា ។

ជាមួយគ្នានោះ ឯកឧត្តម កែវ រតនៈ បានសង្កត់ធ្ងន់ថា យុទ្ធនាការដាំដើមឈើនេះ គឺកូនឈើដែលបានដាំរួច គឺត្រូវថែរក្សាការពារ ពុំមែនដាំហើយទុកចោលនោះទេ ហើយដើមឈើដែលបានដាំនៅតាមទីតាំងស្តារឡើងវិញទាំងអស់ មិនអនុញ្ញាត​ឱ្យមានការកាប់បំផ្លាញជាដាច់ខាត់ ព្រោះដើមឈើទាំងនោះមានប្រយោជន៍ទាំងផ្នែកបរិស្ថាន ក៏ដូចជាការពារដីដែលធ្លាប់រងការកាប់ទន្ទ្រាននាពេលកន្លងមក ដូចនេះសូមអំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានរបស់យើងទាំងអស់គ្នា​ ឱ្យមាននិរន្តរភាព បើស្រលាញ់ព្រៃឈើ ប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាធ្វើសកម្មភាព៣គឺ ដាំ ថែ និងការពារ ។

គួរឱ្យដឹងដែរថា តំបន់បុប្ផាលាក់ខ្លួននេះ ​ត្រូវបានកំណត់លើផ្ទៃដីប្រមាណ៨០០ហិកតា សម្រាប់​កិច្ចការស្ដារបរិស្ថានឡើងវិញ ដោយត្រូវបានបែងចែកជា៣តំបន់៖ ១.តំបន់មិនត្រូវការដាំដើមឈើបន្ថែម មានផ្ទៃដីទំហំប្រមាណ៣០០ហិកតា, ២.តំបន់ត្រូវដាំដើមឈើឡើងវិញ មានផ្ទៃដីទំហំប្រមាណ៤០០ហិកតា និង៣.តំបន់ត្រូវដាំដើមផ្កាលំអរ អមសងខាងផ្លូវអន្ទង់អាំង ប្រវែងប្រមាណ៩.៨០០ម៉ែត្រ ដែលគិតជាផ្ទៃដីស្មើនឹងទំហំប្រមាណ១០០ហិកតា។ បន្ទាប់ពីការដាំដើមឈើដំណាក់កាលទី១នេះរួចរាល់ ក្រសួងរ៉ែនិងថាមពល អាជ្ញាធរខេត្ត និងក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល ដែលទទួលបន្ទុកលើការងារនេះ គឺមានផែនការក្នុងការថែទាំ និងបន្តការដាំដើមឈើ ក្នុងដំណាក់កាលទី២ នៅអំឡុងរដូវវស្សាឆ្នាំ២០២៥ខាងមុខនេះ ជាបន្តទៀត ៕អត្ថបទ ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        163
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm