ប្រជាជនម៉ិកស៊ិក បានមកប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ នៅព្រំដែនភាគខាងជើងជាមួយសហរដ្ឋអាមេរិក ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះការប្រឆាំងប្រទេសវេណេស៊ុយអេឡា និងប្រឆាំងលទ្ធផលបោះឆ្នោតប្រធានាធិបតី ដែលមានភាពចម្រូងចម្រាសរបស់ប្រទេស។

ប្រជាជនម៉ិកស៊ិកនៅក្នុងទីក្រុង Ciudad Juarez បានមកប្រមូលផ្តុំគ្នានៅស្ពានព្រំដែន រវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក ដើម្បីថ្កោលទោសការក្លែងបន្លំការបោះឆ្នោតដែលបានចោទប្រកាន់ សម្រាប់ការបោះឆ្នោតប្រធានាធិបតីកាលពីសប្តាហ៍មុន ដែលបានផ្តល់ជ័យជម្នះដល់ប្រធានាធិបតីដែលកំពុងកាន់អំណាចរបស់ប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro ។

បាតុករម៉ិកស៊ិក បានកាន់បដាដែលមានអំណានថា «ចាកចេញទៅលោក Maduro» ដោយស្រែកថា «សេរីភាពវ៉េណេស៊ុយអេឡា» និងទាមទារឱ្យប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បញ្ឈប់ការគាំទ្រលោក Maduro។
ក្នុងអំឡុងពេលនៃការតវ៉ា ក្រុមបាតុករបានបិទផ្លូវយានយន្តទៅកាន់ច្រកចូលព្រំដែនរយៈពេលមួយម៉ោង ខណៈនគរបាលម៉ិកស៊ិក និងឆ្មាំជាតិ ការពារនៅតំបន់នោះ។
ការតវ៉ា បានផ្ទុះឡើងនៅទូទាំងប្រទេសវ៉េណេស៊ុយអេឡា ចាប់តាំងពីថ្ងៃចន្ទ ទី២៩ ខែកក្កដា បន្ទាប់ពីអាជ្ញាធរបោះឆ្នោតបានប្រកាសថា លោក Maduro បានទទួលជ័យជម្នះក្នុងតំណែងអាណត្តិទី ៣ ដោយទទួលបានសំឡេង ៥១% នៃសន្លឹកឆ្នោត។
ប៉ុន្តែគណបក្សប្រឆាំងរបស់ប្រទេសនេះ និយាយថា ចំនួនសន្លឹកឆ្នោតប្រហែល៩០% បង្ហាញថាបេក្ខជនរបស់ខ្លួនគឺលោក Edmundo Gonzalez ទទួលបានការគាំទ្រច្រើនជាងពីរដងនៃការគាំទ្រប្រធានាធិបតីដែលកំពុងកាន់អំណាច។