យន្តហោះ F-16 ផលិតដោយសហរដ្ឋអាមេរិក ដែលរង់ចាំជាយូរ បានមកដល់អ៊ុយក្រែន

2024/08/05 05:01:01 pm        115

ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy និយាយថា យន្តហោះ បានស្ថិតនៅលើមេឃរបស់យើងហើយ អ្នកបានមើលឃើញយន្តហោះជាផ្លូវការហើយនៅថ្ងៃនេះ។ វាជាការប្រសើរណាស់ ដែលយន្តហោះបានមកដល់ ហើយយើងអាចប្រើប្រាស់វាបាន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា អាកាសយានិកអ៊ុយក្រែន នៅពេលនេះ នឹងហោះហើរនៅក្នុងយន្តហោះ F-16 ផលិតដោយសហរដ្ឋអាមេរិក សម្រាប់ប្រតិបត្តិការនៅក្នុងប្រទេស។ យន្តហោះចម្បាំងដែលរង់ចាំជាយូរមក បានមកដល់ រយៈពេលជាង ២៩ ខែ បន្ទាប់ការវាយលុករបស់រុស្ស៊ី មកលើអ៊ុយក្រែន។

លោក Zelenskiy បាននិយាយថា ទោះជាយ៉ាងណា អ៊ុយក្រែននៅតែពុំទាន់មានយន្តហោះ ឬអាកាសយានិក គ្រប់គ្រាន់នៅឡើយ។ ប៉ុន្តែលោកបានកត់សម្គាល់ថា ទាហានជាច្រើននាក់ បច្ចុប្បន្នកំពុងទទួលការហ្វឹកហ្វឺន។ វានៅតែមិនច្បាស់នោះទេថា តើយន្តហោះចម្បាំងប៉ុន្មានគ្រឿងដែលអ៊ុយក្រែនបានទទួល និងមានឥទ្ធិពលប៉ុន្មានណានៅក្នុងសមរភូមិ។

ទីក្រុងគីវ បានបញ្ចុះបញ្ចូលជាយូរមកហើយសម្រាប់យន្តហោះ F-16 ដោយសារតែកម្លាំងបំផ្លាញរបស់ ពួកវានិងភាពដែលអាចប្រើប្រាស់បានខ្លាំងជាសកល។ បច្ចុប្បន្ននេះ មានក្រុមយន្តហោះចម្បាំងចាស់ៗ សម័យកាលសូវៀត។

យើងមានកិច្ចប្រជុំ និងកិច្ចពិភាក្សារាប់រយលើក ដើម្បីពង្រឹងសមត្ថភាពអាកាសចរណ៍របស់យើង ពង្រឹងសមត្ថភាពនៃប្រព័ន្ធការពារដែនអាកាស នៃកងកម្លាំងការពាររបស់យើង។

យើងតែងតែស្តាប់លឺថា «វាពុំអាចធ្វើទៅបានទេ» ជាចម្លើយ ប៉ុន្តែយើងនៅតែធ្វើឱ្យមហិច្ឆតារបស់យើង តម្រូវការការពារជាតិរបស់យើង អាចធ្វើទៅបាន។ ពេលនេះ គឺជាការពិត ការពិតស្ថិតនៅលើដែនអាកាសរបស់យើងហើយ។ យន្តហោះ F-16 ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន។

យន្តហោះថ្មីៗនេះ មានបំពាក់ដោយកាណុងបាញ់២០មីលីម៉ែត្រ ហើយអាចផ្ទុកគ្រាប់បែកច្រើនគ្រាប់ គ្រាប់រ៉ុក្កែត និងមីស៊ីល។ រុស្ស៊ី បាននឹងកំពុងកំណត់គោលដៅលើមូលដ្ឋាននានា នៅទីតាំងដែលអាចទុកយន្តហោះ F-16 ហើយបានប្តេជ្ញាបាញ់ទម្លាក់ពួកវា។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm