សម្ដេចធិបតី៖ ថ្ងៃនេះ សូម្បីតែទេវតាក៏អបអរសាទរនូវពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោដែរ

2024/08/05 07:44:33 pm        131

ខណៈពេលពិធីបើកការដ្ឋាននាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤នេះ គឺជារដូវវស្សាតែងតែមានភ្លៀងធ្លាក់ជាប្រចាំ ប៉ុន្ដែអាកាសធាតុនៅថ្ងៃនេះបានអំណោយផលល្អតាំងតែពីព្រឹកប្រលឹម ហេតុការណ៍នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា សូម្បីតែទេវតាក៏បានចូលរួមអបអរសាទរនូវពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនៅថ្ងៃនេះដែរ។

ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបានចូលរួមធ្វើជាសាក្សីពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនាព្រឹកនេះ។ សម្ដេចនាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានចូលរួមខិតខំធ្វើឱ្យដំណើរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្ដមួយនេះអាចបើកដំណើការទៅបានដោយរលូនតាមពេលកំណត់។

ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបួងសួរដល់ទេវតា ថែរក្សាកម្ពុជា និងវត្ថុស័ក្ដិសិទ្ធិ​នៅក្នុងលោក សូមបន្តជួយថែរក្សាកម្ពុជា។

សម្ដេច ក៏បានសម្ដែងនូវកត្តញ្ញូតាធម៌ដ៏ថ្លៃថ្លា និង​ខ្ពង់ខ្ពស់​បំផុតឧទ្ទិសជូនបុព្វបុសខ្មែរ​គ្រប់ជំនាន់​ទាំងអស់ ​ដែលបានកសាងអាណាចក្រខ្មែរដ៏ល្បីល្បាញ និងបន្សល់ទុកនូវកេរមរតករហូត​មក​ដល់សព្វថ្ងៃ។ សម្ដេចក៏បានថ្វាយព្រះមរមរតនកោដ្ឋ ដែលបានទាមទារឯករាជ្យ និងរំដោះ​ប្រជាពលរដ្ឋខ្មែរ​ពីនឹមអាណានិគមបរទេស និងថ្វាយព្រះករុណាព្រះមហាក្សត្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា ព្រមទាំងសម្ដេចព្រះមហាក្សត្រត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានគង់ជាម្លប់ដ៏ត្រជាក់​សម្រាប់ប្រជានុរាស្រ្ដ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm