តារាង Top-Scorers នៃ​លី​គ​កំពូល​កម្ពុជា​កាន់តែ​តានតឹង ខណៈ Privat នៅតែ​នាំមុខ​

2021/09/07 05:12:46 pm        155

​បាល់ទាត់៖ តារាង​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ (Top-Scorers) នៃ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជាកាន់តែ​តានតឹង​ ក្នុង​ដំណើរ​ឆ្ពោះទៅ​ប្រជែង​ស្បែកជើង​មាសដោយមាន​កីឡាករ ៦​រូបមកពី ៣​ក្លិប​រកបាន​គ្រាប់​បាល់​យ៉ាង​ប្រកៀក​ប្រកិត​គ្នា ស្របពេល​សមាជិក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង Jean Marie Privat Brfolo Mbarga នៅតែ​បន្ដ​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន។​

Privat ទោះបី​អវត្តមាន​ក្នុងការ​ប្រកួត ដែល​ព្រះខ័ន​រាជ​ស្វាយរៀងបាន​យកឈ្នះ​ក្រុម​កងយោធ​ពល​ខេមរភូមិន្ទ ៣-២ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ប៉ុន្ដែ​ខ្សែប្រយុទ្ធ​កា​មេ​រ៉ូ​ន​រូបនេះនៅតែ​រក្សា​កៅអី​កំពូល​តារាង Top-Scorers បណ្ដោះអាសន្នបន្ទាប់ពី​រកបាន ១១​គ្រាប់ ហើយ​តាម​ពីក្រោយ​​ដោយ​កីឡាករ ៥​រូប​ទៀតដែល​រកបាន ១០​គ្រាប់​ស្មើគ្នាគិត​ត្រឹម​សប្ដាហ៍​ទី​១២។​ ​ចំពោះ​បេក្ខភាព Top-Scorers ៥​រូបដែល​រកបាន ១០​គ្រាប់​ស្មើគ្នា រួមមាន​សមាជិក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង Miguel Angel Junco Martinez ហៅ Mika, កីឡាករ​បឹងកេត ចាន់ វឌ្ឍនាកា និង Abee Hurber និង​កីឡាករ​វិសាខា Ajayi Opeyemi Korede និង Marcus Haber។

ក្នុងចំណោម​កីឡាករ​ទាំងអស់នេះ ភាគច្រើន​សុទ្ធតែ​មានឱកាស​រក​គ្រាប់​បាល់​បន្ថែម​មុន​បញ្ចប់​ជុំ​ទី​១ លើកលែងតែ​កីឡាករ Abee Hurber ដែល​រង់ចាំ​រហូតដល់​ជុំ​ទី​២ ដ្បិត​រូបគេ​ទើប​ផ្ទេរ​មកពី​ក្រុម​អាស៊ី​អឺរ៉ុបមិនទាន់​អាច​បង្ហាញខ្លួន​ឲ្យ​ក្រុម​ថ្មី​បានឡើយ។​ ​ក្រៅពី​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ ៦​រូប​ខាងលើ ក៏មាន​កីឡាករ​ជាច្រើន​ទៀតរកបាន​គ្រាប់​បាល់​ជា​បន្ដបន្ទាប់ និង​ប្រដេញ​តាម​ពីក្រោយ​ផងដែររួមមាន​កីឡាករ កែវ សុខ​ផេង របស់​វិសាខា និង​ខ្សែប្រយុទ្ធ​ណាហ្គា​វើ​ល​ដ៏ Marcio ដែល​រកបាន ៩​គ្រាប់​ស្មើគ្នា និង​កីឡាករ​ភ្នំពេញ​ក្រោ​ន Adres Nieto រកបាន ៨​គ្រាប់​ជាដើម៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm