លោក Pushkar Singh Dhami រដ្ឋមន្ត្រី រដ្ឋ Uttarakhand របស់ប្រទេសឥណ្ឌា បាននិយាយ កាលពីថ្ងៃអាទិត្យថា បុគ្គលិកសង្គ្រោះបន្ទាន់ ដែលត្រូវបានដាក់ពង្រាយនៅតំបន់ផ្សេងៗគ្នានៃតំបន់ភ្នំហិម៉ាឡៃ បានជួយសង្គ្រោះអ្នកធ្វើធម្មយាត្រាយ៉ាងតិច ១៧.០០០នាក់ ដែលបានជាប់គាំងខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង វាយបោកបក់នៅក្នុងរដ្ឋនេះ។
ដោយងាយនឹងទទួលរងទឹកជំនន់ និងបំណាក់ដីដ៏គំហុក រដ្ឋ Uttarakhand បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន១១នាក់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយបោកបក់តំបន់នេះ និងបានធ្វើឱ្យប៉ះពាល់ដល់បណ្តាញទំនាក់ទំនងនៅក្នុងតំបន់ភ្នំមួយនេះ។
ក្រុមអ្នកជួយសង្គ្រោះ បានលើកយកអ្នកនៅរស់រានមានជីវិត ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ នៅក្នុងស្រុក Sonprayag ខណៈអ្នកគោរពបូជាសាសនាហិណ្ឌូរាប់ពាន់នាក់ ធ្វើធម្មយាត្រា នៅតែបាត់ខ្លួននៅឡើយ។
នៅក្នុងរដ្ឋ Himachal Pradesh ដែលនៅជិតខាង ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកអ្នកបាត់ខ្លួនជាង៤០នាក់ បន្ទាប់ពីភ្លៀងធ្លាក់ បង្កឱ្យមានបំណាក់ដី និងទឹកជំនន់ នៅក្នុងតំបន់។
អ្នកជំនាញអាកាសធាតុមួយចំនួន បានចាត់ទុកភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ដ៏គំហុក និងបំណាក់ដី បណ្តាលឲ្យមានមនុស្សស្លាប់ត្រូវបានមើលឃើញនៅតំបន់ភ្នំរបស់ប្រទេសឥណ្ឌា ប៉ាគីស្ថាន និងប្រទេសនេប៉ាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថាជាបម្រែបម្រួលអាកាសធាតុ។