អាមេរិក ដាក់ពង្រាយទាហានរបស់ខ្លួន ទៅកាន់ប្រទេសកូរ៉េខាងត្បូង

2024/08/05 08:32:35 pm        51


កងទ័ពអាមេរិក ដែលឈរជើងនៅកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទនេះថា អង្គភាពរថពាសដែកអាមេរិកមួយ កំពុងធ្វើសមយុទ្ធជាប្រចាំ ដើម្បីដាក់ពង្រាយទាហានពីដីគោករបស់សហរដ្ឋអាមេរិក ទៅកាន់  កូរ៉េខាងត្បូង យ៉ាងរហ័ស ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាសមត្ថភាព ឆ្លើយតបយ៉ាងឆាប់រហ័ស។

កាលពីខែមុន កងវរសេនាតូចនៅក្រោមកងពលធំពាសដែកលេខ១ ក្នុងរដ្ឋតិចសាស ត្រូវបានចល័តទៅកាន់មូលដ្ឋានយោធាសហរដ្ឋអាមេរិក នៅជិតទីក្រុង Daegu មានចម្ងាយ ២៣៣គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ដើម្បីចូលរួមក្នុងសមយុទ្ធ Pacific Fortitude។ នេះបើយោងតាមទីបញ្ជាការកងទ័ពលេខ៨ របស់សហរដ្ឋអាមេរិក។

កងទ័ព ត្រូវបានគេជូនដំណឹងអំពីសមយុទ្ធ នៅថ្ងៃទី ១៧ ខែកក្កដា ហើយ រយៈពេល ៦ថ្ងៃ ក្រោយមក ពួកគេ បានចាប់ផ្តើមទាញយកឧបករណ៍ប្រយុទ្ធ នៅមូលដ្ឋានកងទ័ពជើងគោក Camp Carroll រួមជាមួយនឹងទីបញ្ជាការគាំទ្របេសកកម្មលេខ១៩។ សមយុទ្ធនេះ ក៏បានសាកល្បងប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ ដែលមានស្រាប់ នៅកូរ៉េខាងត្បូង។

រូបថតជាច្រើនដែលបានចេញផ្សាយដោយទីបញ្ជាការកងទ័ពលេខ៨ បានបង្ហាញកងទ័ពដែលដឹកជញ្ជូនរថក្រោះ M1 Abrams និងរថយន្តប្រយុទ្ធថ្មើរជើង M2 Bradley នៅមូលដ្ឋាន Camp Carroll ទៅកាន់កន្លែងហ្វឹកហាត់។

លោកឧត្តមសេនីយ៍ត្រី Jin Pak មេបញ្ជាការនៃទីបញ្ជាការគាំបេសកកម្មលេខ១៩ បាននិយាយនៅ ក្នុងសេចក្តីប្រកាសមួយថា៖«មានគ្រឿងយុទ្ធោបករណ៍សំខាន់ៗ នៅនឹងកន្លែងរួចហើយ អនុញ្ញាតឲ្យយើងធ្វើសមយុទ្ធ នៅពេលវេលាដ៏ត្រឹមត្រូវ និងក្នុងល្បឿនមួយដ៏ត្រឹមត្រូវ»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        134
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        175
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm