ក្រុម​ជម្រើស​ជាតិ​កង់​គួ​ក​កម្ពុជា​ត្រឡប់​មក​មាតុភូមិ​វិញ​ហើយ ក្រោយ​បញ្ចប់​ការ​បោះ​ជុំរុំ​ហាត់ ៣​ខែ​នៅ​បារាំង​

2021/09/07 10:22:31 am        84

​ទោចក្រយាន​៖ ក្រុម​កីឡាករ​ទោចក្រយាន​កម្ពុជា​ជម្រើស​ជាតិ​ទោចក្រយាន​កម្ពុជា (​ផ្នែក​កង់​គួ​ក​) ៣​រូបដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​លោក ខ្លូត ករណី បាន​ត្រឡប់មក​មាតុភូមិ​វិញ​ហើយ ដោយ​​គ្រោង​ធ្វើដំណើរ​មកដល់​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ នា​រសៀល​អង្គារ​នេះ បន្ទាប់ពី​បញ្ចប់​ការបោះ​ជុំរុំ​ហ្វឹកហាត់​រយៈពេល ៣​ខែ​ដោយ​ជោគជ័យនៅ​ប្រទេស​បារាំង។​

​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជាបាន​ឲ្យ​ដឹងថា គ្រូបង្វឹក និង​កីឡាករ​កង់​គួ​ក​កម្ពុជាបាន​ចាក​ចេញពី​ប្រទេស​បារាំង កាលពី​យប់​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ហើយ​គ្រោង​ធ្វើដំណើរ​មកដល់​មាតុភូមិនា​វេលា​ម៉ោង ២​រសៀល​នេះ។ បន្ទាប់មក​ពួកគេ​នឹងត្រូវ​ធ្វើ​ច​ត្ដា​ឡី​ស័កនៅ​សណ្ឋាគារ​មួយកន្លែង តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល។ ​យ៉ាងណាមិញ​រយៈពេល ៣​ខែនៃ​ការបោះ​ជុំរុំ​ហ្វឹកហាត់​នៅ​តំបន់​អឺរ៉ុប ត្រូវបាន​សហព័ន្ធ​ធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​ភាព​រីកចម្រើន ទាំង​សមត្ថភាព និង​បច្ចេកទេស បើ​ធៀប​នឹង​ការហ្វឹកហាត់​ក្នុងស្រុក ពិសេស​ការប្រកួត​អន្ដរជាតិ​ប្រចាំ​តំបន់​អឺរ៉ុប​ចំនួន ៤​កម្មវិធី កីឡាករ​ម្នាក់ៗសុទ្ធតែ​បាន​បំបែក​សិទ្ធ​ផល​ចាស់​របស់ខ្លួន ដែលជា​សញ្ញាញ​វិជ្ជមាន​មួយសម្រាប់​ការប្រកួត​ស៊ី​ហ្គេម​នាពេលខាងមុខ។​

​គួរ​បញ្ជាក់ថា ការបោះ​ជុំរុំ​ហ្វឹកហាត់​នៅ​បារាំង​នេះគឺ​ទទួលបាន​ឧបត្ថម្ភ​គាំទ្រ​ ពី​សមាគម​ខ្មែរ​កីឡា​ទោចក្រយាន​នៅ​ប្រទេស​បារាំង និង​ទទួលបាន​យកចិត្តទុកដាក់​ខ្ពស់​ពី​ប្រធាន​សហព័ន្ធ​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម។ ចំពោះ​កីឡាករ​ជម្រើសជាតិ​កង់​គួ​ក​កម្ពុជាដែល​ត្រូវបាន​បញ្ជូនទៅ​ហ្វឹកហាត់​នោះ រួមមាន​កីឡាករ គឹម ចាន់ធូ​, សាន ណា​ម៉ា និង​កីឡាករ សាន ណា​ម៉ា​វ ៕

​អត្ថបទ លី ឈុន​ឡា​,

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm