ការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាល បានផ្ទុះឡើងនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ីស្រាអែលនៅចុងសប្តាហ៍នេះ ខណៈប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់បានទាមទារឱ្យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ស្វែងរកផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងជាមួយក្រុមភេរវករ ហាម៉ាស ដើម្បីដោះលែងចំណាប់ខ្មាំងជាង ១០០ នាក់ដែលនៅតែត្រូវបានឃុំខ្លួននៅដែនដីហ្កាហ្សា។
បាតុកម្ម តែងតែកើតឡើងជាប្រចាំរាល់ចុងសប្ដាហ៍ ទោះមានការព្រមានសន្តិសុខជាបន្ទាន់ ក៏ដោយ ខណៈអ៊ីស្រាអែលត្រៀមខ្លួនសម្រាប់ការវាយប្រហារដែលអាចកើតមានពីអ៊ីរ៉ង់។ ទម្រង់នៃការសងសឹកយោធាមួយចំនួនត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយ នៅក្នុងតំបន់បន្ទាប់ពីការធ្វើឃាតដោយមិនបានអះអាងលើមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុង តេអេរ៉ង់ (Tehran) កាលពីថ្ងៃពុធសប្ដាហ៍មុន។
ទោះមានស្ថានការណ៍សន្តិសុខតានតឹងក៏ដោយ ក៏ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នានៅ មាត់ច្រក Begin Gate ក្នុងទីក្រុង Tel Aviv កាលពីចុងសប្ដាហ៍នេះ ដើម្បីគាំទ្រក្រុមគ្រួសារចំណាប់ខ្មាំង និងអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំពីការជាប់ឃុំឃាំង នេះបើយោងតាមអ្នករៀបចំការតវ៉ា។
សមាជិកគ្រួសារនៃអ្នកជាប់ឃុំឃាំងនៅក្នុងដែនហ្កាហ្សាបានរិះគន់យ៉ាងចាស់ដៃចំពោះវិធីសាស្រ្តរបស់ លោក Netanyahu ចំពោះជម្លោះនេះ ហើយឥឡូវនេះកំពុងទាមទារឱ្យមានការពន្យល់ជាសាធារណៈចំពោះការបរាជ័យរបស់រដ្ឋាភិបាលរបស់លោករហូតមកដល់ពេលនេះ ក្នុងការចរចាកិច្ចព្រមព្រៀងមួយដែលនឹងមើលឃើញចំណាប់ខ្មាំងអ៊ីស្រាអែលនៅសេសសល់ត្រូវបានរំដោះ៕