ភ្លៀងធ្លាក់ខ្លាំងបានឆក់យកជីវិតមនុស្សជាង ១៥០នាក់នៅចិនក្នុងរយៈពេល ២ ខែចុងក្រោយនេះ

2024/08/05 10:00:51 pm        49

បំណាក់ដី និងទឹកជំនន់ បានសម្លាប់មនុស្សជាង ១៥០ នាក់នៅទូទាំងភាគខាងត្បូងប្រទេសចិនក្នុងរយៈពេល ២ ខែចុងក្រោយនេះ ខណៈព្យុះភ្លៀងបានវាយប្រហារតំបន់នេះ។  

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ក្នុងគ្រោះមហន្តរាយចុងក្រោយនេះ ទឹកជំនន់ និងបំណាក់ដី កាលពីព្រឹកថ្ងៃសៅរ៍ សប្ដាហ៍មុន នៅតំបន់ភ្នំទីបេ ក្នុងខេត្តស៊ីឈួន បានបណ្តាលឲ្យមនុស្ស ៨ នាក់ស្លាប់ និង ១៩ នាក់ទៀតនៅមិនទាន់រកឃើញនៅឡើយ។   

ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បាននិយាយថា គ្រោះមហន្តរាយនៅព្រឹកព្រលឹមបានបំផ្លាញផ្ទះសម្បែង និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់នៅក្នុងភូមិ រីទី (Ridi) ។ មនុស្សពីរនាក់ទៀតបានស្លាប់ និង ៨ នាក់កំពុងបាត់ខ្លួននៅទីនោះ បន្ទាប់ពីស្ពានមួយនៅចន្លោះផ្លូវរូងក្រោមដីពីរបានបាក់រលំ និងរថយន្តចំនួន ៤ គ្រឿងបានធ្លាក់។ 

ប្រទេសចិនកំពុងស្ថិតក្នុងពាក់កណ្តាលរដូវទឹកជំនន់ខ្ពស់បំផុតរបស់ខ្លួន ដែលចាប់ផ្តើមពីពាក់កណ្តាលខែកក្កដាដល់ពាក់កណ្តាលខែសីហា ហើយអ្នកបង្កើតគោលនយោបាយចិនបានព្រមានម្តងហើយម្តងទៀតថា រដ្ឋាភិបាលចាំបាច់ត្រូវបង្កើនការត្រៀមរៀបចំគ្រោះមហន្តរាយ ដោយសារអាកាសធាតុកាន់តែធ្ងន់ធ្ងរ។

របាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋាភិបាលស្តីពីអាកាសធាតុ បាននិយាយកាលពីខែមុនថាទិន្នន័យប្រវត្តិសាស្ត្របង្ហាញពីភាពញឹកញាប់នៃភ្លៀងធ្លាក់ខ្លាំង និងរលកកម្ដៅកើនឡើងនៅក្នុងប្រទេសចិន នេះបើយោងតាមទូរទស្សន៍រដ្ឋ CCTV ។

មានព្យុះភ្លៀងធ្ងន់ធ្ងរមួយចំនួន បានឆក់យកជីវិតមនុស្សជាច្រើននាក់ចាប់តាំងពីខែមិថុនា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm