ក្រុមហ៊ួទីនៅយេម៉ែន បានវាយប្រហារដោយមីស៊ីល លើនាវាកុងតឺន័រលើកដំបូង ក្នុងរយៈពេល ២សប្តាហ៍

2024/08/05 10:31:18 pm        55


ក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែន បានវាយប្រហារដោយមីស៊ីលទៅនាវាដឹកកុងតឺន័រ ដែលមានទង់ជាតិលីបេរីយ៉ា ដែលកំពុងធ្វើដំណើរកាត់ឈូងសមុទ្រ Aden ជាការវាយប្រហារលើកដំបូងដោយក្រុមនេះ ចាប់តាំងពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅទៅលើទៅលើពួកគេនោះ។

ក្រុមហ៊ួទី មិនបានផ្តល់ការពន្យល់សម្រាប់ការផ្អាករយៈពេលពីរសប្តាហ៍ នៅក្នុងការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូនទំនិញតាមច្រករបៀងសមុទ្រក្រហម ដែលបានឃើញការថយចុះស្រដៀងគ្នា ចាប់តាំងពីការវាយលុក បានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ជុំវិញសង្រ្គាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ ប៉ុន្តែការវាយប្រហារ បានបន្តឡើងវិញ បន្ទាប់ពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ ( Ismail Haniyeh) នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រដ៏សំខាន់របស់ក្រុមហ៊ួទី ស្របពេលមានការព្រួយបារម្ភជាថ្មីអំពីសង្គ្រាមដែលផ្ទុះឡើងក្លាយជាជម្លោះ ក្នុងតំបន់។

ក្រុមឧទ្ទាម បាននិយាយដាច់ដោយឡែកពីគ្នាថា ពួកគេ បានបាញ់ទម្លាក់យានដ្រូនស៊ើបការណ៍អាមេរិកមួយគ្រឿងទៀតកាលពីថ្ងៃអាទិត្យ ក្រោយមកបានចេញផ្សាយរូបភាពនៃបំណែកយន្តហោះ នៅចង្កេះភ្នំ។

មជ្ឈមណ្ឌលព័ត៌មានដែនសមុទ្ររួម (JMIC) ដែលជាសម្ព័ន្ធពហុជាតិគ្រប់គ្រងដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា៖«ការវាយប្រហារកាលពីថ្ងៃសៅរ៍ បានកើតឡើងនៅចម្ងាយប្រហែល ២២៥ គីឡូម៉ែត្រ (១៤០ ម៉ាយ) ភាគអាគ្នេយ៍នៃទីក្រុង Aden នៅតំបន់ឈូងសមុទ្រ Aden ដែលបានឃើញការវាយប្រហារជាច្រើនលើកមុនរបស់ក្រុមហ៊ួទី។ ក្រុមបានវាយប្រហារលើនាវាដឹកកុងតឺន័រ Groton នៅពីលើខ្សែទឹករបស់ខ្លួន ដោយបណ្តាលឲ្យខូចខាតតិចតួច។ JMIC បាននិយាយថា ការវាយប្រហារដោយមីស៊ីលមុននេះ មិនបានត្រូវចំនាវានោះទេ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        37
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        107
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm