ប្រតិបត្តិការជួយសង្គ្រោះនៅតំបន់រងគ្រោះដោយបំណាក់ដីនៃស្រុក វ៉ាយ៉ាណាដ (Wayanad) រដ្ឋ Kerala បានឈានចូលដល់ថ្ងៃទី៧ ជាប់ៗគ្នា នៅថ្ងៃចន្ទសប្ដាហ៍នេះ។
យោងតាមក្រសួងសុខាភិបាលរបស់រដ្ឋ ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ៣៧៣ នាក់ ។
សាកសពជាង២០០នាក់ ត្រូវបានគេរកឃើញ ហើយមនុស្ស ១៨០ នាក់នៅតែបាត់ខ្លួនគិតត្រឹមថ្ងៃអាទិត្យ។
ជំរំស្នាក់នៅបណ្ដោះអាសន្នសរុបចំនួន ៥៣ កន្លែង ត្រូវបានបង្កើតឡើងនៅស្រុក វ៉ាយ៉ាណាដ (Wayanad)ជាផ្នែកមួយនៃប្រតិបត្តិការសង្គ្រោះ។ យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយ មនុស្ស ៦៧៥៩ នាក់ ត្រូវបានជម្លៀសទៅកាន់ជំរំទាំងនេះ។
ក្រុមអាជ្ញាធរក្នុងរដ្ឋ Kerala បានរៀបចំពិធីបញ្ចុះសពដ៏ធំមួយសម្រាប់សាកសពដែលពុំអាចកំណត់អត្តសញ្ញាណបាន កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបំណាក់ដីដ៏មហន្តរាយបានឆក់យកជីវិតមនុស្សជាង៣៧០នាក់៕