អ៊ីរ៉ង់និយាយថា ខ្លួនមិនចង់បង្កើនភាពតានតឹងក្នុងតំបន់ទេ ប៉ុន្តែត្រូវតែផ្ដល់មេរៀនឲ្យអ៊ីស្រាអែល

2024/08/06 02:47:04 am        63

បើតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅថ្ងៃចន្ទ (ទី៥ ខែសីហា) នេះថា ប្រទេសរបស់ខ្លួនមិនមានបំណងបង្កើនភាពតានតឹងក្នុងតំបន់នោះឡើយ ប៉ុន្តែទទួលស្គាល់ថា ខ្លួនត្រូវតែផ្ដល់មេរៀនដល់អ៊ីស្រាអែល ដើម្បីការពារកុំឲ្យមានការបង្កអស្ថិរភាពបន្ថែមទៀត បន្ទាប់ពីមានការសម្លាប់លើមេដឹកនាំរបស់ក្រុមហាម៉ាស លោក Ismail Haniyeh នៅក្នុងទីក្រុងតេអេរ៉ង់ កាលពីសប្តាហ៍មុន។

អមដោយការបន្ថែមថា សកម្មភាពពីទីក្រុងតេអេរ៉ង់ គឺជៀសមិនរួចនោះ លោក Nasser Kanaani បាននិយាយថា៖ «អ៊ីរ៉ង់ចង់ឲ្យតំបន់មានស្ថិរភាព ប៉ុន្តែរឿងនេះនឹងកើតមានឡើងជាមួយការផ្ដល់មេរៀនដល់អ្នកឈ្លានពាន និងបង្កើតការរារាំងប្រឆាំងនឹងទង្វើមិនប្រុងប្រយ័ត្ននៃរបបស្យានីស (អ៊ីស្រាអែល)»។

មេបញ្ជាការកំពូលនៃកងឆ្មាំបដិវត្តន៍អ៊ិស្លាម លោក Hossein Salami នៅថ្ងៃទី៥ ខែសីហានេះ បានរំលឹកឡើងវិញនូវការគំរាមកំហែងរបស់ក្រុមឥស្សរជននេះថា អ៊ីស្រាអែល «នឹងទទួលទណ្ឌកម្មក្នុងពេលដ៏សមរម្យណាមួយ»។

ទីក្រុងតេអេរ៉ង់ និងក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ដូចជាក្រុមហាម៉ាស និងក្រុមហេសបូឡាជាដើម បានចោទប្រកាន់អ៊ីស្រាអែលថា បានសម្លាប់ លោក Haniyeh កាលពីថ្ងៃទី៣១ ខែកក្កដា។ តែមន្ត្រីអ៊ីស្រាអែលមិនបានអះអាងទទួលខុសត្រូវក្នុងការវាយប្រហារនេះទេ៕

អត្ថបទដែលទាក់ទង

ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
2026/07/25 01:25:18 pm        74
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
2026/07/25 01:21:47 pm        92
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
2026/07/25 12:37:15 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង

2026/07/25 02:04:24 pm
​ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
2026/07/25 01:48:37 pm
​សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
2026/07/25 01:25:54 pm
​ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
2026/07/25 01:25:18 pm
​សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
2026/07/25 01:21:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm