ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ស្ម័គ្រចិត្ត​រុះរើស​សំយាប​ចេញ​មក​លើ​ចិញ្ចើមផ្លូវ នៅ​តាម​បណ្ដោយ​ផ្លូវលេខ៥

2021/09/07 06:07:19 pm        864

ភ្នំពេញ ៖ បន្ទាប់ពីអាជ្ញាធរខណ្ឌដូនពេញ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម លើកំណាត់ផ្លូវលេខ០៥ ចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្តាលទី១ ដែលបានតសំយាបគ្រប់ប្រភេទចេញមកលើចិញ្ចើមផ្លូវដោយទុករយៈពេល០៧ថ្ងៃ ដើម្បីឲ្យរុះរើស និងកាត់ចេញដោយខ្លួនឯងនោះ ឃើញថា បងប្អូនប្រជាពលរដ្ឋម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម បានស្ម័គ្រចិត្តដោយខ្លួនឯង រុះរើសកាត់សំយាបដែលលយ មកលើចិញ្ជើមផ្លូវ ព្រមទាំងតុ កៅអី ថូផ្កា ជាដើម បានមួយចំនួនធំហើយ និងបន្តរុះរើសបន្តទៀត។

សូមបញ្ជាក់ផងដែរកន្លងមក ដោយមានការណែនាំពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យមន្រ្តីក្រោមឱវាទចុះរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំក្នុងមូលដ្ឋាន ដើម្បីឲ្យមានរបៀបរៀប​រយសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន អនាម័យ ដើម្បីលើក​សោភ័ណភាព​ទីក្រុង កាត់​បន្ថយ​ការកកស្ទះចរាចរណ៍ និងរក្សាចិញ្ជើមផ្លូវទុកសម្រាប់ អ្នកដំណើរ​ថ្មើជើង ឬ ជនពិការភាព ធ្វើដំណើរ។

គួរបញ្ជាក់ផងដែរ នៅថ្ងៃទី​៣១​ ខែសីហា​ ឆ្នាំ​២០២១កន្លងមក​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ អញ្ជើញ​ជាប្រធានគណៈអធិបតីក្នុងកិច្ច​ប្រជុំស្តីពី​"ការរៀបចំ​សណ្តាប់ធ្នាប់​ និងរបៀបរៀបរយសាធារណៈតាមបណ្តោយកំណាត់ផ្លូវលេខ៥​ ចាប់ពីផ្លូវលេខ​ ១១០​ ដល់ផ្លូវលេខ​ ១៤៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដោយទុករយៈពេល០៧ថ្ងៃ ដើម្បី​ធ្វើការ​រុះរើសំណង់ហ្វែមដែកបិទបាំងរំលោភចិញ្ចើមផ្លូវ និងសំយាប ព្រមទាំងតុ កៅអី សំភារៈលក់ដូរ​ផ្សេងៗ ចេញអោយអស់ដោយស្ម័គ្រចិត្តក្នុងរយៈពេល០៧ ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ជាកំហិង។

ក្នុងករណី​រឹងរូស​មិនព្រមអនុវត្តទេនោះ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាលយ៉ាង​ម៉ឺងម៉ាត់​បំផុត ដោយមិនទទួលខុសត្រូវរាល់ការខូតខាតទ្រព្យសម្បត្តិ សំភារៈដែលល្មើសនោះឡើយ៕

អត្ថបទ ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm