ទីក្រុងញូវដេលី រឹតបន្តឹងសន្តិសុខ នៅឯស្ថានទូតបង់ក្លាដែស ខណៈលោកស្រី Hasina លាលែងពីតំណែង និងភៀសខ្លួន

2024/08/06 02:50:09 am        59

ប្រទេសឥណ្ឌាបានបង្កើនសន្តិសុខនៅឯស្ថានទូតបង់ក្លាដែស ក្នុងទីក្រុងញូវដេលី នាថ្ងៃចន្ទ (ទី៥ ខែសីហា) នេះ បន្ទាប់ពីនាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ គឺលោកស្រី Sheikh Hasina បានលាលែងពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេស ខណៈដែលមានមនុស្សស្លាប់កាន់តែច្រើន នៅក្នុងអំពើហិង្សាមួយ ក្នុងចំណោមអំពើហិង្សាដ៏អាក្រក់បំផុតមួយចំនួន គិតចាប់តាំងពីប្រទេសអាស៊ីខាងត្បូងមួយនេះទទួលបានឯករាជ្យ កាលពីជាង ៥ទសវត្សរ៍មុន។

គួរបញ្ជាក់ថា អគ្គមេបញ្ជាការកងទ័ព លោកឧត្តមសេនីយ៍ Waker-Uz-Zaman បានប្រកាសពីលាលែងពីតំណែងរបស់លោកស្រី Hasina នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិ ហើយបាននិយាយថា រដ្ឋាភិបាលបណ្តោះអាសន្នមួយនឹងត្រូវបានបង្កើតឡើង។

គេឃើញបុគ្គលិកសន្តិសុខជាច្រើននាក់ឈរនៅពីក្រោយរបាំងការពារ នៅឯស្ថានទូតដែលមានទីតាំងនៅកណ្តាលរដ្ឋធានីនៃប្រទេសឥណ្ឌា។

ប្រទេសបង់ក្លាដែសត្រូវបានរួបរឹតដោយការតវ៉ា និងអំពើហិង្សា បន្ទាប់ពីមានការតវ៉ារបស់និស្សិត កាលពីខែមុន ប្រឆាំងនឹងកូតាបម្រុងទុកការងារក្នុងជួររដ្ឋាភិបាល ដោយការតវ៉ានោះ បានប្រែក្លាយទៅជាយុទ្ធនាការទម្លាក់អំណាចរបស់លោកស្រី Hasina ដែលបានឈ្នះអាណត្តិទី៤ ជាប់គ្នា ក្នុងខែមករានៅក្នុងការបោះឆ្នោតដែលត្រូវបានធ្វើពហិការដោយក្រុមប្រឆាំង។

មនុស្សប្រហែល ២៥០នាក់ បានបាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតរងរបួស នៅក្នុងអំពើហិង្សានេះ។ សកម្មជននិស្សិតបានអំពាវនាវឲ្យមានការហែក្បួនទៅកាន់រដ្ឋធានី Dhaka នៅថ្ងៃចន្ទនេះ ដែលជាការប្រឆាំងនឹងបម្រាមគោចរទូទាំងប្រទេស ដើម្បីដាក់សម្ពាធឲ្យលោកស្រី Hasina លាលែងពីតំណែង ពោលគឺមានរយៈមួយថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ នៅទូទាំងប្រទេស បានបណ្ដាលឲ្យមនុស្សជិត ១០០នាក់ ស្លាប់។ ចំណែកអ្នកស្លាប់នៅក្នុងការតវ៉ា កាលពីខែមុន មានចំនួនប្រហែល ១៥០នាក់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        59
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        88
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm