ចិនឡើងមកឈរលេខ១វិញ អូស្ត្រាលីធ្លាក់មកលេខ៤ បារាំងឡើងលេខ៣ អាស៊ានឈ្នះមេដាយ ៦គ្រឿងហើយ

2024/08/06 07:20:48 pm        391

ចិន ឈ្នះមេដាយមាសពីរគ្រឿងបន្ថែមទៀត ដើម្បីឡើងមកគ្រង​លំដាប់កំពូល​តារាង​ជើង​ឯក​អូឡាំ​ពិកវិញ គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

កីឡាករ LI Yuehong បានបន្ថែមមេដាយមាសទី២០ឱ្យចិន ក្រោយឈ្នះកា​រ​ប្រកួត​កីឡា​បាញ់​កាំភ្លើង វិញ្ញាសាកាំភ្លើងខ្លីបាញ់លឿន២៥ម៉ែត្របុរស។

កីឡាករកូរ៉េខាងត្បូង CHO Yeongjae ឈ្នះមេដាយប្រាក់។ ឯកីឡាករចិនមួយរូបទៀត WANG Xinjie ឈ្នះមេដាយសំរឹទ្ធ។

កីឡាករចិន ZOU Jingyuan ឈ្នះការប្រកួតកីឡាកាយសម្ព័ន្ធវិញ្ញាសារបាស្របបុរស។ កីឡាករអ៊ុយក្រែន KOVTUN Illia ឈ្នះមេដាយប្រាក់ និងOKA Shinnosukeមកពីជប៉ុនឈ្នះមេដាយសំរឹទ្ធ។

អាមេរិកឈ្នះមេដាយមាសបន្ថែមតែមួយគ្រឿងទៀតទេ បន្ទាប់ពីកីឡាការិនី ALLMAN Valarieឈ្នះវិញ្ញាសាចោលថាស។ ក្រៅពីនោះឈ្នះមេដាយប្រាក់វិញ្ញសាលោតកម្ពស់ប្រើថ្នោល កាយសម្ព័ន្ធវិញ្ញាសាលំហាត់កម្រាល និងកីឡាទ្រីអាត្លុង។ 

ម្ចាស់ផ្ទះបារាំង ឈ្នះមេដាយមាសមួយគ្រឿងទៀត ឡើងមកឈរលេខបីវិញ បន្ទាប់ពីកីឡាករ Kauli Vaast ឈ្នះមេដាយមាសកីឡាជិះក្តារបន្ទះលើទឹករលក។

អូស្ត្រាលីឈ្នះមេដាយមាសទី១៣ បន្ទាប់ពីកីឡាការិនី Noemie Fox ឈ្នះការប្រកួតកីឡាទូកកានូវិញ្ញាសាកាយ៉ាក្រូសនារី។

ចក្រភពអង់គ្លេសឈ្នះមេដាយមាសពីរបន្ថែម។ កីឡាការិនី Keely Hodgkinson មកដល់ទីព្រ័ត្រមុនគេប្រភេទកីឡាអត្តពលកម្មវិញ្ញាសារត់៨០០ម៉ែត្រនារី។ ចំណែកកីឡាជិះកង់ក្នុងសាល វិញ្ញាសាក្រុមនារី ចក្រភពអង់គ្លេស ឈ្នះមេដាយមាស។

កូរ៉េខាងត្បូង ដណ្តើមបាបមេដាយមាសលើប្រភេទកីឡាវាយសី។ ជប៉ុន ឈ្នះមេដាយមាសមួយគ្រឿងដែរ លើប្រភេទកីឡាកាយសម្ព័ន្ធវិញ្ញាសារបាដេកបុរស។

ប្រទេសផ្សេងទៀតដែលឈ្នះមេដាយមាសថ្ងៃប្រកួតទី១០ មានអ៊ីតាលី២គ្រឿង អាល្លឺម៉ង់២គ្រឿង ហូឡង់ ប្រេស៊ីល កេនយ៉ា ដាណឺម៉ាក ស៊ុយអែត និងនូវែលសេឡង់។

ចំណែកប្រទេសអាស៊ានឈ្នះមេដាយសរុប៦គ្រឿងហើយដោយហ្វីលីពីន មាស២គ្រឿង ថៃប្រាក់មួយគ្រឿង ម៉ាឡេស៊ីសំរឹទ្ធ២គ្រឿង និងឥណ្ឌូណេស៊ីសំរឹទ្ធ១គ្រឿង។

សម្រាប់ថ្ងៃប្រកួតទី១១ ៦ សីហា ២០២៤ កីឡាដែលត្រូវដណ្ដើមមេដាយមាន ជិះសេះ ទូកក្តោង លោតទឹក ស្តេតបត ចំបាប់ អត្តពលកម្ម ប្រណាំងកង់ក្នុងសាល និងប្រដាល់។ ព្រឹត្តិការណ៍អូឡាំពិកនឹងបញ្ចប់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        143
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        155
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm