ដើមខែសីហានេះ អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូ ២៦នាក់ ឃាត់ម៉ូតូ ១៥គ្រឿង រក្សាទុករយៈពេល៣ខែ

2024/08/06 07:33:00 pm        162

ភ្នំពេញ៖ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានដាក់បទបញ្ជាពាក់ព័ន្ធនឹងការចាត់វិធានការ ចំពោះបញ្ហា​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​តាម​ដង​ផ្លូវសាធារណៈ តាមរយៈសារសំឡេង​ពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តេច បានណែនាំឲ្យឃាត់ម៉ូតូរក្សារទុករយៈពេលបីខែ ចំពោះការប្រព្រឹត្តលើកទីមួយ និង​ប្រាំមួយ​ខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តបន្តទៀតលើកទីពីរ ។

អាវុធហត្ថរាជធានីភ្នំពេញ ដើមខែសីហា ឆ្នាំ២០២៤ កម្លាំងបង្ក្រាបបានក្មេងទំនើង បង្ហោះម៉ូតូ ចំនួន០៣ក្រុម ស្មើនឹង២៦នាក់ ឃាត់ម៉ូតូបាន ១៥គ្រឿង ក្នុងនោះបង្ក្រាបកាលពីថ្ងៃទី៣១ ខែ​កក្កដា ឈានចូល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ០៦នាក់ ម៉ូតូ ០៤គ្រឿង ដែល​បាន​ចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ ទៅបង្ហោះម៉ូតូទៅម្ដុំបឹងកក់ ។ នៅយប់ថ្ងៃទី០១ ឈានចូល​ថ្ងៃ​ទី០២ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ០៥នាក់ ម៉ូតូ ០៣គ្រឿង នៅចំណុច​មុខ​ហាង​ហ្គោល​ឌែន​មាស ផ្លូវប៉េតុង ក្រុមហ៊ុន OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និង​ចំណុច​សួន​ច្បារ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងនៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ​២០២៤ បង្ក្រាបបាន ១៥នាក់ រួមនិងម៉ូតូចំនួន ០៨គ្រឿង នៅចំណុចផ្លូវបេតុង ភូមិជ័យជម្នះ សង្កាត់​ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ប្រសិនបើបានឃើញទង្វើទំនើង​ទាំងឡាយ​របស់​ក្រុមក្មេងស្ទាវ សូមទំនាក់ទំនងផ្តល់ព័ត៌មាន ទៅកាន់កងរាជអាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ តាមរយៈទូរស័ព្ទ Hotline លេខ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សាការ​សម្ងាត់​ជូន៕ តារាវុទ្ធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm