វិនិយោគិនមកពីឌូបៃ ឥណ្ឌា និងសិង្ហបុរី កំពុងគ្រោងធ្វើការវិនិយោគ​លើវិស័យ​សុខាភិបាល​នៅកម្ពុជា

2024/08/06 08:04:06 pm        147

ក្រុមវិនិយោគិនមកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រទេសឥណ្ឌា និងសិង្ហបុរី បាន​បង្ហាញ​ការចាប់អារម្មណ៍ និងគ្រោងធ្វើការវិនិយោគលើវិស័យសុខាភិបាល និងភោជនីយកដ្ឋាន ជាដើម នៅក្នុងប្រទេសកម្ពុជា ។

ក្នុងពេលនេះ ក្រុមអ្នកវិនិយោគមកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រទេសឥណ្ឌា និងសិង្ហ បុរី កំពុងធ្វើទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែម និងជួបជាមួយមន្ត្រី ឬអ្នក​ពាក់ព័ន្ធ​នៅកម្ពុជា ។ លោកវេជ្ជបណ្ឌិត សារ៉ាយូឌីន (Sirajuddin) ដែលជាអ្នកសម្រប​សម្រួល​ក្រុម​អ្នកវិ​និយោគនេះ បានឱ្យដឹងថា លោកបានមកដល់ប្រទេសកម្ពុជាប្រមាណ៧ឆ្នាំមកហើយ និង​បាននាំអ្នកវិនិយោគមក កម្ពុជាជាច្រើន ហើយពេលនេះ បាននាំ​អ្នក​វិនិយោគ​បន្ថែម​ទៀត​មក​ពីឌូបៃ សិង្ហបុរី និងឥណ្ឌា ដែលពួកគេ ពិតជាចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយ​ចង់​បង្កើត​ក្រុមហ៊ុន និងអ្វីៗជាច្រើនទៀត ព្រោះកម្ពុជា ជាប្រទេសដ៏ស្រស់ស្អាតខ្លាំង និងគួរឲ្យទាក់ទាញ ។

លោកបានបង្ហាញការពេញចិត្ត និងស្រឡាញ់ពលរដ្ឋ និងប្រទេសកម្ពុជា ដែលមានបរិយាកាសល្អ ហើយ​នឹងបន្តនាំអ្នកវិនិយោគមកកាន់តែច្រើនបន្ថែមទៀតពីជុំវិញពិភពលោក ដើម្បីចូលរួ​ម​លើក​កម្ពស់ ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ខណៈពេលនេះ ក៏បាននាំអ្នកវិនិយោគមកពីឌូបៃ សិង្ហបុរី និងឥណ្ឌា ក្នុងនោះមានអ្នកមានបទពិសោធន៍លើការផលិតភាគយន្តនៅឥណ្ឌា និង​សមាគម​ភោជនីដ្ឋានហាឡាល់ ជាដើម ។

អ្នកវិនិយោគ បានលើកឡើងថា កម្ពុជា មានវប្បធម៌ និងអរិយធម៌ដ៏យូរលង់ណាស់មកហើយ ជា មួយ​នឹង​ការមានបទពិសោធន៍ផ្នែកពាណិជ្ជកម្មដ៏សម្បូរបែប ហើយពួកគេ គឺមាន​បំណង​យក​នាំ​មក​នូវ​ការ វិនិយោគបែបស្ដង់ដាអន្តរជាតិមកកាន់កម្ពុជា រួមទាំងការនាំ​យក​ផលិត​ផល​ពី​កម្ពុជា​ទៅ​កាន់​ពិភពលោក។

ពួកគេបាន​បន្តថា ជាមួយនឹងការមានបទពិសោធន៍ និងការិយាល័យក្រុមហ៊ុន នៅក្នុងប្រទេស ចំនួន​១៨ជុំវិញពិភពលោក ដែលកំពុងផ្តោតសំខាន់លើទេសចរណ៍វេជ្ជសាស្រ្ត ក៏ចង់​ធ្វើ​ការ​វិនិយោគ​វិស័យ នេះនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបើកនូវភោជនីយកដ្ឋានបែបឥណ្ឌា និង​អារ៉ាប់ ជាដើម ខណៈ ដែលកម្ពុជា មានស្ថិរភាពនយោបាយល្អ ជាអ្វី​ដែល​អ្នក​វិនិយោគ​បរទេស​ចង់បាន និងមានទំនុកចិត្ត ។

ក្នុងដំណើរស្វែងរកឱកាសវិនិយោគនេះ វិនិយោគិនឌូបៃ ឥណ្ឌា និងសិង្ហបុរី ក៏មានគម្រោងជួប ជា​មួយ​ថ្នាក់​ដឹកនាំ និងមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ដែលក្នុងនោះមា​ន​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាដើម៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm