សិស្សានុសិស្សមានមោទនភាព ចំពោះការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផល សម្រាប់ជាតិ

2024/08/06 08:29:31 pm        507

សិស្សានុសិស្សបង្ហាញពីក្ដីសាទរ និងក្ដីមោទនភាពជាខ្លាំង ចំពោះការចាប់ផ្ដើមបើកការដ្ឋាន​សាងសង់​ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី ៥ ខែសីហា ម្សិលម៉ិញ។ ក្ដីសាទរ និងក្ដី​មោទនភាព​នេះ ក៏ដោយសារពួកគេមើលឃើញពីអត្ថប្រយោជន៍ដ៏ធំធេងដែល កម្ពុជា នឹង​ទទួល​បាន​ក្រោយ​ព្រែកជីកហ្វូណនតេជោ សាងសង់រួចរាល់។

រាជរដ្ឋាភិបាល មន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន​ទូទាំង​ប្រទេស បានបង្ហាញនូវការសាទរ គាំទ្រយ៉ាងក្លៀវក្លា​ចំពោះ​ការ​បើកការដ្ឋានសាងស​ង់​ព្រែកជីក​ហ្វូណន​តេជោ កាលពីថ្ងៃម្សិលម៉ិញនេះ។ ការបើកការដ្ឋានសាងសង់គម្រោងដ៏ធំនេះ ត្រូវបាន​ប្រសិទ្ធ​នាមថា ជាគម្រោងប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលពុំធ្លាប់មាន ។

សម្រាប់​ការ​សាង់សង់ព្រែកជីកហ្វូណនតេជោនេះ សិស្សានុសិស្សសិក្សានៅវិទ្យាល័យ ហ៊ុនសែន តាខ្មៅ បានបង្ហាញនូវក្ដីមោទនភាពជាខ្លាំង។ មោទនភាព ដោយ​សារ​ពួក​គេ​មើល​ឃើញ​ពី​អត្ថ​ប្រយោជន៍​ធំធេង ដែលកម្ពុជានឹងទទួលបានក្រោយព្រែកជីកសាងសង់រួចរាល់។ ក្នុងនាម​ជា​យុវជន​ផងដែរ ពួកគេចង់ឃើញសមិទ្ធផលដ៏ធំធេងមួយនេះ បញ្ចប់ការសាងសង់ឆាប់ៗ ហើយវានឹង​ក្លាយ​ទៅជាសមិទ្ធផលសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

ព្រែកជីកហ្វូណន តេជោ ជាគម្រោងក្រោមការផ្ដួចផ្ដើមដោយសម្ដេច ហ៊ុន សែន អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា​។ ព្រែកជីកហ្វូណនតេជោ ចាប់ផ្ដើមសាងសង់ នៅក្នុងរាជរដ្ឋាភិបាលថ្មី នីតិកាលទី ៧ ក្រោម​ការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ប្រកាស​ជា​ថ្មី​នៅ​ថ្ងៃ​នេះដែរថា ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺធ្វើដើម្បីផល​ប្រយោជន៍​ជាតិ​ពិត​ប្រាកដ និងសូមឱ្យពលរដ្ឋរង់ចាំមើល ខណៈព្រែកជីកហ្វូណនតេជោនេះ គ្រោងបញ្ចប់​ការ​សាង​សង់​​នៅ​ក្នុងឆ្នាំ២០២៨។

ព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៍មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ព្រម​ទាំង​ធ្វើ​ឱ្យប្រទេសកម្ពុជាពង្រឹងនូវឯករាជ្យភាពលើការដឹកជញ្ជូនតាមផ្លូវទឹក ដោយពុំចាំបាច់​ការ​ពឹងផ្អែក​លើ​ប្រទេសជិតខាង ហើយនឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និង​រំហូរ​ទឹក​ទន្លេមេគង្គឡើយ។

ព្រែកជីកហ្វូណនតេជោ ជាប្រព័ន្ធធារាសាស្ត្រ ដែលសាងសង់ ដោយឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប ដោយមានទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាម​ព្រែក​តាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។

ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ នេះមានសន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវ​អម​សង​ខាង​ប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ៕ អត្ថបទ៖ គឹម ហុក



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        80
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        50
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm