សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនឹងបន្តងើបឡើង គាំទ្រដោយវិស័យចម្បងមួយចំនួន

2024/08/06 08:52:03 pm        209

សកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងបន្តចលនាងើបឡើង ដែលគាំទ្រដោយវិស័យសេវាកម្ម និង​ពាណិជ្ជ​កម្ម ជាពិសេសលើវិស័យ ពាណិជ្ជកម្មអន្តរជាតិ ជាមួយសម្ទុះនៃការនាំចេញ ដែល​ជំរុញ​ដោយ​ភាព​ជា​ដៃគូ​អន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ។

សូចនាករសេដ្ឋកិច្ចសំខាន់ៗ នៃរយៈពេល ៦ ខែ ឆ្នាំ ២០២៤, បានបង្ហាញនូវនិន្នាការ​សេដ្ឋកិច្ច​កាន់​តែ​ល្អ​ប្រសើរជាបន្តបន្ទាប់ ក្នុងនោះបើគិតត្រឹមឆមាសទី១ ទំហំពាណិជ្ជកម្ម​លើ​ទីផ្សារ​អន្តរជាតិ​របស់​កម្ពុជា មានទឹកប្រាក់ប្រមាណជាង ២៦ លានពាន់ដុល្លារអា មេរិក កើនជាង ១២ ភាគរយ បើ​ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញមានទឹកប្រាក់ជាង ១២ ពាន់ លាន​ដុល្លារកើន ១២ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជាង ១៣ ពាន់លានដុល្លារ កើន​ជាង ១២ភាគរយ។

ជុំវិញបញ្ហានេះដែរ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានប្រធានសភាពាណិជ្ជកម្មកម្ពុជា លើក​ឡើង​ថា បើយោងតាមស្ថានភាពខាង លើនេះ បានបង្ហាញសញ្ញាណកាន់តែល្អ ជាពិសេស​លើ​ការ​ធ្វើ​ពាណិជ្ជ​កម្មអន្តរជាតិ នឹងរំពឹងថា សកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងបន្ត ចលនាងើបឡើង​ជា​បន្ត​បន្ទាប់​។ ចំពោះការងើបឡើងនេះ បានកើតចេញជាពីការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ជាក់ស្តែង កន្លងមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា សម្តេចបានអញ្ជើញចេញទៅក្រៅ ប្រទេសជាបន្តបន្ទាប់ ដើម្បីបង្កើតនូវ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសការដឹកនាំរៀបចំនូវវេទិការធុរកិច្ចជាដើម រួមជា មួយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម បានកំពុងជំរុញនាំចេញ និងវិនិយោគ ដែលជាចំណែក​ដល់​ការ​អភិវឌ្ឍជាតិ។

ចំណែកការវិនិយោគវិញ, អ្នកឧកញ៉ា លឹម ហេង លើកឡើងបន្ថែមថា នៅក្នុងវិបត្តិជាសកលនេះ ឃើញ​ថា ប្រទេសមួយចំនួនជួប អស្ថិរភាពនយោបាយ ដែលជាហេតុ​ធ្វើ​ឲ្យអ្ន​ក​វិនិយោគ​ងាក​មក​រក​កម្ពុជា ជាក់ស្តែងមកដល់ពេលនេះ កម្ពុជានៅតែទទួលបានក្រុមហ៊ុនថ្មីៗ មកបណ្តាក់​ទុន​ជា​បន្ត​បន្ទាប់​។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ការនាំចេញទំនិញ នៅក្នុងខែ មិថុនា ឆ្នាំ២០២៤ ហាក់បានបង្ហាញពីការធ្លាក់ចុះបន្តិច រវាង​ប្រទេស​ដែល​នៅប៉ែកអាស៊ី ជាពិសេសក្នុងតំបន់អាស៊ាន និងចិន ខណៈដែលការនាំចេញ ជារួម​ក្នុង​ឆមាសទី១នេះ មានកំណើនល្អប្រសើរទៅគ្រប់បណ្តាទីផ្សារសំខាន់ៗ។ ជាក់ស្ដែង ក្នុងខែ មិថុនា ឆ្នាំ២០២៤ ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់​អាស៊ាន ចិន និងជប៉ុន បាន​ធ្លាក់​ចុះ​ក្នុង​រង្វង់​ជិត ១៦ ភាគរយ, ជិត ៨ ភាគរយ និង ០,៥ រៀងគ្នា ដោយសារការនាំចេញទៅប្រទេស ទាំងនេះ ភាគច្រើនជាទំនិញកសិផល ប៉ុន្តែគិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​តំបន់អាស៊ាន មានទំហំ ២ ៦៨៧ លានដុល្លារ កើនជាង ៨ ភាគរយ ក្នុងនោះទីផ្សារអឺរ៉ុប មាន​ទំហំ ១ ៩៩៥ លានដុល្លារ កើនជាង ៩ ភាគរយ, ទីផ្សារអាម៉េរិក ៤ ៤០១ លានដុល្លារ កើន​ជិត ៤ ភាគរយ, ទីផ្សារចិន ៨១៥ លានដុល្លារ កើនជាង ១៤ ភាគរយ, ទីផ្សារជប៉ុន ៦២៩ លាន​ដុល្លារ កើន ១៥ ភាគរយ, និងទីផ្សារប្រទេសផ្សេងទៀត មានទំហំ ១ ៤៧៤ លានដុល្លារ កើន​ឡើង​ជាង ១២ ភាគរយ ធៀបនឹងឆមាសទី១ឆ្នាំមុន៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        37
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm