UN៖ ទិន្នន័យឃ្លាំមើលតាមផ្កាយរណប បង្ហាញថា ៦៣ភាគរយនៃអគារនៅហ្កាហ្សា ត្រូវរងការខូចខាត

2024/08/06 09:10:23 pm        402

ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ការវិភាគចុងក្រោយបង្អស់របស់អង្គការសហប្រជាជាតិស្តីពីការឃ្លាំមើលតាមផ្កាយរណបដែលគ្របដណ្តប់លើតំបន់ហ្កាហ្សាស្ទ្រីប បានបង្ហាញថា រចនាសម្ព័ន្ធចំនួន ៦៣ភាគរយនៅក្នុងតំបន់ហ្កាហ្សា ត្រូវរងការខូចខាត។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា មជ្ឈមណ្ឌលផ្កាយរណបរបស់អង្គការសហប្រជាជាតិ បានវិភាគទិន្នន័យដែលប្រមូលបាន កាលពីមួយខែមុន។

OCHA បាននិយាយថា ការទម្លាក់គ្រាប់បែក និងអរិភាពនៅតំបន់ហ្កាហ្សា បន្តសម្លាប់ បង្ករបួស និងជម្លៀសប្រជាជនប៉ាឡេស្ទីន ដោយបង្កការខូចខាត និងបំផ្លាញផ្ទះសម្បែងអស់ជាច្រើនខ្នង និងហេដ្ឋារចនាសម្ព័ន្ធ។

OCHA បានបញ្ជាក់ថា៖«ក្នុងរយៈពេលត្រឹមតែ ៤៨ម៉ោងចុងក្រោយនេះ សាលារៀនចំនួនបី ដែលផ្តល់ជម្រកដល់ជនភៀសខ្លួន នៅក្នុងទីក្រុងហ្កាហ្សា ត្រូវបានរាយការណ៍ថា បានរងការវាយប្រហារ ដែលបាន បណ្តាលឲ្យមនុស្សស្លាប់ និងរាប់សិបនាក់រងរបួស។ នេះបើយោងតាមអង្គការការការពារស៊ីវិលប៉ាឡេ ស្ទីន»។

«ក្រុមដៃគូនៅក្នុងតំបន់នេះ កំពុងវាយតម្លៃតម្រូវការរបស់មនុស្សដែលបានភៀសខ្លួន ហើយបាននិងកំពុងផ្តល់ជំនួយ»។

ការិយាល័យនេះ បាននិយាយថា យោធាអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសថ្មីសម្រាប់ប្រជាជន ដែលរស់នៅក្នុងតំបន់ភាគខាងត្បូងទីក្រុងខាន់ យូនីស ( Khan Younis)និងភាគខាងជើងទីក្រុងរ៉ាហ្វា ( Rafah) ផ្លាស់ទីពីភាគខាងលិច ទៅកាន់ទីក្រុងអាល់ ម៉ាវ៉ាស៊ី ( Al Mawasi) ភ្លាមៗ។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        51
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        49
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm