គេហទំព័រ Axios៖ សហរដ្ឋអាមេរិក ប៉ាន់ស្មានថា នឹងមានរលកនៃការវាយប្រហារពីរ ទៅលើអ៊ីស្រាអែល

2024/08/06 10:33:52 pm        64

គេហទំព័រ Axios ដែលបានដកស្រង់សម្តីមន្ត្រីអាមេរិក បានឲ្យដឹងថា ចារកម្មអាមេរិក ប៉ាន់ស្មានថា នឹងមានសេណារីយោដែលពាក់ព័ន្ធនឹងរលកនៃការវាយប្រហារពីរ ទៅលើអ៊ីស្រាអែល។ 

យោងតាមប្រភពដែលដឹងពីខ្លឹមសារនៃជំនួបរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងលោកស្រី អនុប្រធានាធិបតី Kamala Harris ជាមួយក្រុមសន្តិសុខជាតិ នៅសេតវិមាន ចារកម្ម បានរាយការណ៍ថា រលកនៃការវាយប្រហារមួយ ត្រូវបានរំពឹងទុកពីប្រទេសអ៊ីរ៉ង់ និងមួយទៀតមកពីក្រុមហេសបូឡា។

គេហទំព័រនេះ បានសរសេរថា៖«មន្ត្រីអាមេរិកម្នាក់ បាននិយាយថា ការស៊ើបការណ៍សម្ងាត់ បង្ហាញពីការឆ្លើយតបរបស់អ៊ីរ៉ង់ ហើយក្រុមហេសបូឡា នៅតែជា «ការងារកំពុងដំណើរការ» ហើយអ្នកទាំងពីរ មិនទាន់សម្រេចចិត្តថាតើពួកគេចង់ធ្វើអ្វីពិតប្រាកដទេ»។

ស្ថានការណ៍នៅមជ្ឈិមបូព៌ា មានការកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនៃចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស បានវាយប្រហារចូលទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ អមដោយការសម្លាប់អ្នករស់នៅតាមព្រំដែននិងការចាប់ចំណាប់ថ្នូរ។ ស្ថានការណ៍ បានកើនឡើងយ៉ាងខ្លាំងជាថ្មីម្តងទៀត បន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស អ៊ីស្មេល ហានីយេ (Ismail Haniyeh) នៅក្រុងតេអេរ៉ង់ និងមេបញ្ជាការជាន់ខ្ពស់ក្រុមហេសបូឡា លោក Fuad Shukr នៅទីក្រុងបេ  រូត។ ក្រុមហាម៉ាស និងក្រុមហេសបូឡា បានបន្ទោសអ៊ីស្រាអែលចំពោះការសម្លាប់នេះ ហើយបានព្រមានថា ពួកគេនឹងមិនទុកវាចោល ដោយគ្មានការឆ្លើយតបឡើយ។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm