នាយឧត្ដមសេនីយ៍ សំ វណ្ណថន ដឹកនានាយទាហានចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

2024/08/06 11:03:33 pm        20

ភ្នំពេញ៖ឯកឧត្តម នាយឧត្ដមសេនីយ៍ សំ វណ្ណថន អញ្ជើញដឹកនាំ នាយទាហាន អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ និងសិក្ខាកាមវគ្គបណ្ដុះបណ្ដាលការងាររដ្ឋបាល ជំនាន់ទី៤ ឆ្នាំ២០២៣ ចូលរួមអបអរសាទរ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។

នៅអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្ដមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញដឹកនាំ នាយទាហាន អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ និងសិក្ខាកាមវគ្គបណ្ដុះបណ្ដាលការងាររដ្ឋបាល ជំនាន់ទី៤ ឆ្នាំ២០២៣ ចូលរួមអបអរសាទរ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ។

 នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សំ វណ្ណថន បានមានប្រសាសន៍ថា៖ ដោយអនុវត្តតាមសេចក្ដីណែនាំ របស់ក្រសួងការពារជាតិ អគ្គលេខាធិការដ្ឋាន បានរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណង អបអរសាទរ និងសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ប្រកបដោយមោទកភាព ចំពោះជាតិ ដែលសម្រេចបាននូវសមិទ្ធផលថ្មី យ៉ាងត្រចះត្រចង់ នៅពេលបច្ចុប្បន្ន និងទៅអនាគតរាប់ពាន់ឆ្នាំទៅមុខ សម្រាប់កូនខ្មែរគ្រប់ៗរូប។ នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បន្តថា៖ ពិតណាស់ ព្រែកជីកនេះ នឹងបង្កើតបណ្តាញផ្លូវទឹកបន្ថែម ពីលើផ្លូវទឹកដែលមានស្រាប់ តាមទន្លេ ឬសមុទ្រ ហើយមានគោលបំណងធំបំផុត សម្រាប់បម្រើលើវិស័យ ពាណិជ្ជកម្ម ការដឹកជញ្ជូន ចេញទៅកាន់ច្រកសមុទ្រអន្តរជាតិបានរហ័ស។ ការបង្កើតបណ្តាញផ្លូវទឹក ឬព្រែកជីក មិនមែនជារឿងថ្មីនោះទេ នៅតំបន់ឥណ្ឌូចិននេះ ព្រែកជីកមានតាំងពីសម័យអាណាចក្រហ្វូណន ឬនគរភ្នំ មកម៉្លេះ ដូចជាកំពង់ផែអូរកែវ ត្រូវបានតភ្ជាប់ព្រែកជីកអូរកែវ ទៅកាន់ច្រកសមុទ្រ ដើម្បីធ្វើពាណិជ្ជកម្ម រវាងអាណាចក្រហ្វូណន ជាមួយអាណាចក្រផ្សេងៗទៀត។ ក្នុងនោះ កាត់បន្ថយការពឹងពាក់ បង្កើនភាពម្ចាស់ការ បើយើងខ្ចីដង្ហើមគេដក យើងមិនអាចខ្លាំងបាននោះទេ។

នាយឧត្តមសេនីយ៍ សំ វណ្ណថន បានគូសបញ្ជាក់ថា៖ ក្រោមគំនិតផ្ដួចផ្ដើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គម្រោងនេះ បាននឹងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ហើយថ្ងៃនេះ រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ និងជាមរតកប្រវត្តិសាស្រ្ត សម្រាប់ប្រជាជនកម្ពុជាទាំងមូលតទៅរាប់ពាន់ឆ្នាំតទៅមុខ។ ក្នុងនាមអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ សូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង និងចងចាំទុកជាប្រវត្តិសាស្រ្ត ក្នុងស្មារតីសាមគ្គីភាព មនសិការជាតិខ្មែរដ៏រឹងមាំ ក្រោមម្លប់សន្ដិភាព និងការអភិវឌ្ឍ។

ក្នុងឱកាសនោះផងដែរ នាយឧត្ដមសេនីយ៍ សំ វណ្ណថន បានកោតសេសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឧត្ដមសេនីយ៍ទោ ហៀ ហ៊ីន នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ ដែលបានដឹកនាំ ចាត់ចែងរៀបចំទីកន្លែងប្រារព្ធពិធីបានយ៉ាងល្អប្រសើរ៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        208
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm