ព្រះមហាក្សត្រហ្ស៊កដានី ព្រមានអំពីទង្វើអរិភាព«របស់អ៊ីស្រាអែល»នៅក្រុងហ្ស៊េរុយសាឡឹម

2024/08/06 11:16:47 pm        51

ព្រះមហាក្សត្រហ្ស៊កដានី Abdullah នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃចន្ទជាមួយប្រធានាធិបតីអាមេរិក Joe Biden បានព្រមានអំពីអ្វីដែលព្រះអង្គហៅថា «ទង្វើអរិភាព» របស់អ្នកតាំងលំនៅអ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន និង «វិធានការឯកតោភាគី»ដែលគំរាមកំហែងដល់ស្ថានភាពនៃទីតាំងដ៏ពិសិដ្ឋមួយចំនួននៅទីក្រុងហ្ស៊េរុយសាឡឹម។

រាជវង្ស Hashemite របស់ព្រះមហាក្សត្រ Abdullah គឺជាអ្នកថែរក្សាទីកន្លែងពិសិដ្ឋរបស់មូស្លីម និងគ្រិស្តសាសនា នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម។ កាលពីខែមុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា មិនមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយទាក់ទងនឹងការទីតាំងទីក្រុងហ្ស៊េរុយសាឡឹម ដែលជាកន្លែងពិសិដ្ឋសម្រាប់ប្រជាជនមូស្លីមនោះទេ បន្ទាប់ពីរដ្ឋមន្ត្រីស្តាំនិយមទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា ជនជាតិជ្វីហ្វ អាចអធិស្ឋាននៅទីនោះ។

បរិវេណនេះនៅក្នុងទីក្រុងចាស់ដែលមានកំពែងនៃក្រុងហ្ស៊េរុយសាឡឹម ជាសក្ការបូជាដ៏ពិសិដ្ឋបំផុតទី ៣ របស់សាសនាឥស្លាមគឺ វិហារឥស្លាម Al-Aqsa និងត្រូវបានគោរពដោយជនជាតិជ្វីហ្វ ជាTemple Mount ដែលជាទីតាំងនៃប្រាសាទបុរាណពីរ។

ក្រោមការរៀបចំ«ស្ថានភាព»ដែលមានអាយុកាលរាប់ទសវត្សរ៍ជាមួយអាជ្ញាធរមូស្លីម អ៊ីស្រាអែលអនុញ្ញាត ជនជាតិជ្វីហ្វទៅលេង ប៉ុន្តែបដិសេធមិនអធិស្ឋាន។ ទីតាំងនេះ គឺជាចំណុចស្នូលនៃជម្លោះ   អ៊ីស្រាអែល-ប៉ាឡេស្ទីន ហើយមានការបញ្ជាក់ថា អ៊ីស្រាអែល នឹងកែប្រែច្បាប់ស្តីពីការគោរពសាសនា នៅទីនោះ បាននាំឲ្យមានអំពើហិង្សា នាពេលកន្លងទៅ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        225
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        267
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm