ខេត្តកំពតនាំចេញកសិផលសំខាន់ៗរបស់ខ្លួនចំនួន៦មុខ ទៅទីផ្សារអន្តរជាតិ

2024/08/06 11:33:27 pm        566

មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា ទីផ្សារនាំចេញផលិតផលកសិកម្មរបស់ខេត្តកំពត កាន់តែធំទូលាយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះកសិផលសំខាន់ចំនួន៦មុខ មាន ស្រូវ ម្រេច ស្វាយ ចេក ទុរេន និងអំបិល(GI) ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ មានប្រទេសចិន និងអាមេរិកជាដើម ។

ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត លោកស្រី កុម្ភៈ បានប្រាប់ឲ្យដឹងថា ទំហំនៃការនាំចេញ នាំចូលទំនិញរបស់ខេត្តកំពតមានស្ថានភាពល្អជាវិជ្ជមាន ពិសេសការនាំចេញផលិតផលកសិកម្ម កាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ លោកបានបញ្ជាក់ថា គិតចាប់ពីខែកញ្ញាឆ្នាំ២០២៣ ដល់ ខែមិថុនា ឆ្នាំ២០២៤ ខេត្តកំពត បាននាំចូលទំនិញកសិកម្ម មានដូចជា៖ សម្ភារៈប្រើប្រាស់ទូទៅ, ផ្លែឈើ, បន្លែ, សម្ភារៈសំណង់ ។ល។ ទំហំទឹកប្រាក់សរុបចំនួន ៣,១២១,៤២១,២០០ រៀល។ ខណៈដែលទំនិញនាំចេញ មានដូចជា៖ ស្រូវអ៊ីអ៊ារ ៖ ចំនួន ៤៧,២២៦ តោន គិតជាទឹកប្រាក់ ៥៤,២៩០,១៣៧,៥០០ រៀល, ស្រូវធ្ងន់ ៖ ចំនួន ២៩,៥៥៣ តោន គិតជាទឹកប្រាក់ ៤៣,២៣៧,៤៦៥,០០០ រៀល, ស្វាយកែវរមៀត៖ ចំនួន ១២,០៧៩ តោន គិតជាទឹកប្រាក់ ៧,២៨២,៣៩១,៧០០ រៀល, ទុរេនកំពត ៖ ចំនួន ៦០តោន គិតជាទឹកប្រាក់ចំនួន ១,០៨០,០០០,០០០ រៀល។

លោកបានគូសបញ្ជាក់បន្ថែមថា សម្រាប់ឆមាសទី១ឆ្នាំ២០២៤នេះ ការនាំចេញផលិតផលកសិកម្ម​សំខាន់៦មុខមាន១. ស្វាយកែវរមៀត ទៅប្រទេសវៀតណាម ចំនួន៩៤៨៥តោន ។ ២. ម្រេច៖ សម្រាប់ម្រេចជ្រក់ ៤៩៩១គីឡូ ម្រេចខ្មៅ១៩៧១០គីឡូ ម្រេចក្រហម ៥៨៤៥គីឡូ ម្រេចស ១៦៨២គីឡូ ម្រេចខ្ចី ២១៥៨គីឡូ សរុប ៣៤ ៣៨៦គីឡូក្រាម ។ ៣. ការនាំស្រូវទៅ​ប្រទេសវៀតណាម ស្រូវអ៊ីអ៊ែ(សើម) ២៦៦១៧តោន ស្រូវធ្ងន់(សើម)៧៣២តោន ស្រូវធ្ងន់(ស្ងួត)៣៥៨១តោន ។ ៤. អំពិលជីអាយ(GI) មានផ្កាអំបិល អំបិលស្លឹក និងអំបិលគ្រួស នាំទៅប្រទេសឆែក អង់គ្លេស និងសហរដ្ឋអាមេរិក ចំនួន ១០០តោន។

ដោយឡែកទី៥. ចេកអំបូងលឿង រយៈពេល៩ខែ មកត្រឹមខែមិថុនា ឆ្នាំ២០២៤ ផ្ទៃដីដាំ​ដុះ១៤១១ហិកតា បរិមាណផលប្រមូលបាន ៤៩ ៦១០តោន នាំទៅប្រទេសចិន​ ៤១ ៣៧០តោន លក់ក្នុងស្រុក៨២៤០តោន ខណៈដែលទី៦. ទុរេន មានចំនួន៦០តោន ៕



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        32
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        136
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm