ការិយាល័យប្រធានាធិបតី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សភារបស់ប្រទេសបង់ក្លាដែស ត្រូវបានរំលាយហើយ នៅថ្ងៃអង្គារ (ទី៦ ខែសីហា) នេះ ពោលគឺមានរយៈពេលមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina បានលាលែងពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេស ក្រោយមានការតវ៉ាដោយហិង្សាទាមទារឲ្យលោកស្រីចុះចេញពីតំណែង។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីមេដឹកនាំនិស្សិតដែលធ្វើការតវ៉ា បានកំណត់ថ្ងៃឲ្យរំលាយសភា ហើយបានព្រមានថា «កម្មវិធីដ៏តឹងរឹង» នឹងត្រូវចាប់ផ្តើមឡើង ប្រសិនបើកាលបរិច្ឆេទរបស់ពួកគេ មិនត្រូវបានធ្វើតាម៕