ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បានប្រាប់សារព័ត៌មាន TASS នៅក្នុងបទសម្ភាសន៍មួយថា សកម្មភាពបំផ្លិចបំផ្លាញនៅបំពង់បង្ហូរ Nord Stream និង Nord Stream 2 បានធ្វើឲ្យប្រទេសអឺរ៉ុបក្លាយជាចំណាប់ខ្មាំងរបស់សហរដ្ឋអាមេរិក។
លោកឯកអគ្គរដ្ឋទូត បាននិយាយ ដោយធ្វើការអត្ថាធិប្បាយអំពីការបំផ្លាញបំពង់បង្ហូរប្រេងថា៖«អឺរ៉ុបបានក្លាយទៅជាចំណាប់ខ្មាំង ដោយសារសមត្ថភាពរបស់សហរដ្ឋអាមេរិក។ តើអ្នកណាជាអ្នកទទួលផលប្រយោជន៍ពីស្ថានភាពបច្ចុប្បន្ន? គឺមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ»។
លោក Antonov បានកត់សម្គាល់ថា៖«អឺរ៉ុប កំពុងស្ថិតនៅក្នុងវិបត្តិដ៏ជ្រៅបំផុត»។ លោកបានបន្ថែមថា៖ «អាមេរិក កំពុងផ្គត់ផ្គង់ឧស្ម័នរាវ ( LNG) នៅពេលបច្ចុប្បន្ន អាមេរិកកំណត់តម្លៃនៅពេលបច្ចុប្បន្ន អាមេរិក មានយន្តការដ៏សំខាន់បំផុតគឺ «ភ្នាក់ងារផ្លាស់ប្តូរនយោបាយ» ដែលធ្វើឲ្យប្រទេសនេះ អាចដោះស្រាយគ្រប់បញ្ហាទាំងអស់។