ក្រសួងការងារ និងមជ្ឈមណ្ឌលអាមេរិកកាំង ACILS សហការគ្នាលើកកម្ពស់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា

2024/08/07 01:57:34 am        137

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក វីលៀម ខន់ឃ្លីន (William Conklin) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងារ ក្នុងបំណងលើកកម្ពស់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងសុខភាពនិងសុវត្ថិភាពការងារ(OSH)នៅកម្ពុជា។ 

​ក្នុងពិធីនេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់មួយបន្ថែមទៀតក្នុងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងសុវត្ថិភាពការងារក្នុងរោងចក្រសហគ្រាសនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងដែលជាគន្លឹះដ៏សំខាន់សម្រាប់ការរក្សាបាននូវការវិនិយោគ និងទាក់ទាញវិនិយោគិនមកកម្ពុជាបន្ថែមទៀត ព្រោះតែភាពសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលមានវឌ្ឍនភាពជាលំដាប់។ ត្រង់ចំណុចនេះ ឯកឧត្តម បានកត់សម្គាល់បន្ថែមថា អនុស្សរណៈនាពេលនេះ គឺមិនត្រឹមតែបង្ហាញពីភាពជឿជាក់ និងទុកចិត្តគ្នា រវាងស្ថាប័នទាំងពីរនោះទេ ប៉ុន្តែក៏ជាកត្តាជំរុញឱ្យមានទំនាក់ទំនងល្អ និងជិតស្និទ្ធបន្ថែមទៀតរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។ 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឆ្លៀតរំលឹកពីផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដែលមានទិសដៅសម្រាប់ពង្រឹងវឌ្ឍនភាព នៃវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។ 

ទន្ទឹមនេះ លោក វីលៀម ខន់ឃ្លីន បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ ដែលជាវឌ្ឍនភាពដ៏សកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការក្នុងការធ្វើឱ្យប្រសើរឡើងជាលំដាប់តាមរយៈយន្តការច្បាប់ និងយន្តការស្ថាប័ន ជាពិសេសយន្តការ នៃកិច្ចការពារកម្មករនិយោជិត និងប្រជាពលរដ្ឋទាំងមូលក្នុងបរិបទកូវីដ១៩។ ជាមួយនេះ លោក បានបញ្ជាក់នូវការជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈដែលភាគីទាំងពីរ បានចុះហត្ថលេខាជាលើកទី៣នេះ នឹងបន្តទទួលបានជោគជ័យដូចលើកទី១ និងទី២ ដែលបានចុះតាំងពីឆ្នាំ២០១៨ មកផងដែរ៕

អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        181
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm