[BREAKING NEWS ] ក្រុមហាម៉ាសតែងតាំងមេក្លោងការវាយប្រហារថ្ងៃទី៧តុលាលោកSinwarជាមេដឹកនាំបន្ទាប់ពីការធ្វើឃាតលោកHaniyeh

2024/08/07 03:19:38 pm        262

ក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃទី ៦ ខែសីហា ថា ក្រុមនេះ បានតែងតាំងមេដឹកនាំដែនដីហ្កាហ្សារបស់ខ្លួន គឺលោក Yahya Sinwar ជាអ្នកស្នងតំណែងពីអតីតប្រធាននយោបាយលោកIsmail Haniyeh ដែលត្រូវបានធ្វើឃាតនៅទីក្រុង តេអេរ៉ង់កាលពីសប្តាហ៍មុន ក្នុងសកម្មភាពមួយដែលនឹងពង្រឹងកម្លាំងឡើងវិញចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា លើអ៊ីស្រាអែល។

លោក Sinwar ដែលជាស្ថាបត្យករនៃការវាយប្រហារដ៏សាហាវបំផុតលើអ៊ីស្រាអែលក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ បានលាក់ខ្លួននៅក្នុងដែនដីហ្កាហ្សា ដែលអ៊ីស្រាអែលតាមសម្លាប់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។

ចលនានេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា "ចលនាតស៊ូអ៊ីស្លាមហាម៉ាស ប្រកាសពីការជ្រើសរើសមេបញ្ជាការ Yahya Sinwar ជាប្រធានការិយាល័យនយោបាយនៃចលនានេះ បន្តពីមេបញ្ជាការទុក្ករបុគ្គល លោក Ismail Haniyeh ហើយសូមព្រះអាឡាប្រទានពរដល់រូបលោក" ។

ដំណឹងនៃការតែងតាំងនេះត្រូវបានស្វាគមន៍ដោយគ្រាប់រ៉ូកែតពីតំបន់ហ្កាហ្សាពីក្រុមសកម្មប្រយុទ្ធដែលនៅតែប្រយុទ្ធជាមួយទាហានអ៊ីស្រាអែលក្នុងតំបន់ត្រូវបានឡោមព័ទ្ធមួយនេះ។

លោក Sinwar ដែលបានចំណាយពេលពាក់កណ្តាលជីវិតពេញវ័យរបស់លោកនៅក្នុងពន្ធនាគារអ៊ីស្រាអែល គឺជាមេដឹកនាំក្រុមហាម៉ាសដ៏មានឥទ្ធិពលបំផុតដែលនៅរស់រានមានជីវិតបន្ទាប់ពីការធ្វើឃាត លោក Haniyeh ដែលបានធ្វើឲ្យតំបន់នេះស្ថិតនៅមាត់ជ្រោះនៃជម្លោះក្នុងតំបន់កាន់តែរីកធំ បន្ទាប់ពីអ៊ីរ៉ង់បានប្តេជ្ញាសងសឹកយ៉ាងចាស់ដៃ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        87
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        81

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm